• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃជំរុញ RCEP ដើម្បីជ្រៀតចូលទីផ្សារពិភពលោក

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri នៅថ្ងៃទី ១៥ ខែមិថុនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រី Prayut Chan-o-cha កំពុងជំរុញការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដើម្បីបង្កើតឱកាសសម្រាប់សហគ្រិនថៃ ជ្រៀតចូលទីផ្សារពិភពលោក។

លោក Anucha Burapachaisri បានបញ្ជាក់ថា RCEP នឹងជួយប្រទេសថៃពង្រីកពាណិជ្ជកម្មជាមួយសមាជិកផ្សេងទៀត ហើយទន្ទឹមនឹងនោះបង្កើនឱកាសផ្សព្វផ្សាយនិងការងារសម្រាប់សហគ្រិននិងប្រជាពលរដ្ឋថៃ។

RCEP ត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន ត្រូវបានអនុវត្តយ៉ាងពេញលេញនៅក្នុងប្រទេសសមាជិកចំនួន ១៥ ដែលស្មើនឹងជាង ៣០% នៃចំនួនប្រជាជនពិភពលោក និងផលិតផលក្នុងស្រុកសរុប (GDP)។ សមាជិក RCEP រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងនូវែលសេឡង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top