• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រៀមរៀបចំប្រមូលមតិយោបល់ជាសាធារណៈលើសេចក្តីព្រាងច្បាប់អគ្គិសនី (វិសោធនកម្ម)

សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ឧសភា ២០២៤)។
លោក Tran Viet Hoa ថ្លែងក្នុងសិក្ខាសាលាដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់អគ្គិសនី (វិសោធនកម្ម) សម្រាប់ខេត្តភាគភាគខាងជើង។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

នាថ្ងៃទី ៤ ឧសភា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាប្រមូលមតិផ្ទាល់លើសេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី (វិសោធនកម្ម) នៅទីក្រុងហាណូយ ដោយមានការចូលរួមពីស្ថាប័នមជ្ឈិម ក្រសួង ស្ថាប័ន សមាគមពាក់ព័ន្ធ មូលដ្ឋាន និងធុរកិច្ចនៃខេត្តភាគខាងជើង ។ សិក្ខាសាលានេះមានគោលបំណងអនុវត្តន៍ការដឹកនាំរបស់រដ្ឋាភិបាល ប្រមូលមតិផ្ទាល់លើសេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី (វិសោធនកម្ម) នៅតំបន់ភូមិភាគទាំង៣ បំពេញសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ស្តីពីអគ្គិសនី (វិសោធនកម្ម) ត្រូវបានកសាងជាមួយនឹងគោលនយោបាយសំខាន់ៗចំនួន ៦ រួមមាន៖ ផែនការ វិនិយោគអភិវឌ្ឍន៍អគ្គិសនី អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ; ទីផ្សារអគ្គិសនី; ផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការអគ្គិសនី; ដំណើរការប្រព័ន្ធអគ្គិសនី; សុវត្ថិភាពអគ្គិសនី សុវត្ថិភាពទំនប់ អាងស្តុកទឹក វារីអគ្គិសនី; មានខ្លឹមសារថ្មីៗជាច្រើនដែលស្របតាមនិន្នាការអភិវឌ្ឍន៍នៃឧស្សាហកម្មអគ្គិសនី/ថាមពលនៅវៀតណាម។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ឧសភា ២០២៤)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top