នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារនៃអគ្គនាយកទេសចរណ៍ បានជួបធ្វើការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ស្តីពីការត្រៀមរៀបចំបើកឲ្យដំណើរការ កម្មវិធីឆ្នាំទេសចរណ៍ជាតិ ២០១៨ Ha Long-Quang Ninh។
ឆ្នាំទេសចរណ៍ជាតិ ២០១៨ Ha Long - Quang Ninh ក្រោមប្រធានបទ “Ha Long - បេតិកភណ្ឌ អច្ឆរិយៈ - ទីមកដល់ស្និទ្ធស្នាល” ដោយមានព្រឹត្តិការណ៍ ជាង១០០ដែលនឹងប្រព្រឹត្តទៅពេញឆ្នាំ២០១៨ ទៅដល់ខែមករាឆ្នាំ២០១៩។ ដើម្បីត្រៀមរៀបចំឲ្យឆ្នាំទេសចរណ៍ជាតិ ២០១៨ នេះ ខេត្ត Quang Ninh បាន បង្កើតគណៈកម្មាធិការរៀបចំថ្នាក់ខេត្តនិងស្នើឲ្យអគ្គនាយកទេសចរណ៍ កសាងនិងផ្សព្វផ្សាយយ៉ាងឆាប់ៗ នូវផែនការនិងកម្មវិធីលំអិតប្រចាំឆ្នាំទេសចរណ៍ជាតិ២០១៨ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម