• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដល់សហគ្រាសកូរ៉េខាងត្បូងពង្រីក​ការវិនិយោគនៅវៀតណាម

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការវិនិយោគរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន Daewoo E&C។
  ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Daewoo E&C កូរ៉េខាងត្បូង លោក Jung Won Ju (ប្រភព៖ Baochinhphu.vn)  

 

នាថ្ងៃទី ២២ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Daewoo E&C កូរ៉េខាងត្បូង លោក Jung Won Ju។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការវិនិយោគរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន Daewoo E&C។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលត្រៀមខ្លួនជាស្រេចបង្ករាល់លក្ខណៈងាយស្រួលដល់សហគ្រាសបរទេសនិយាយរួម ក៏ដូចជាសហគមន៍ធុរកិច្ចកូរ៉េខាងត្បូងនិយាយដោយឡែក ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Daewoo E&C ពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុន Daewoo E&C ចូលរួមយ៉ាងសកម្មទៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នគរ ចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងនគរឆ្លាតវៃជាមួយវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសម្ព័ន្ធក្រុមរួមដំណើរ រៀបចំសកម្មភាពដ៏មានអត្ថន័យនានាក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងកូរ៉េខាងត្បូង (២២ ធ្នូ ១៩៩២ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២)។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Korea Daewoo E&C លោក Jung Won Ju បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានគាំទ្រគម្រោងវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន។ លោកបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីអំពីផែនការពង្រីកសកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុនវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top