• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រួតពិនិត្យយ៉ាងដិតដល់នូវការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ

នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រុមការងារឃ្លាំមើល "ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្មំដំណាក់កាលពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៨ " បានរៀបចំកិច្ចប្រជុំលើកទីមួយ។

 លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍
រដ្ឋសភាវៀតណាម (Phương Hoa/TTXVN)

លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានអញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Tong Thi Phong បានចាត់ទុកថា នារយៈពេលកន្លងទៅ ការអនុវត្តន៍គោលនយោបាយ​សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំគឺទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យក្រុមការងារគប្បីធ្វើការឃ្លាំមើលក្នុងដំណើរការកសាង និងជំរុញការយល់​ដឹង ការទទួលខុសត្រូវយ៉ាងសកម្មរបស់បងប្អូនជនជាតិភាគតិចនិងតំបន់ព្រៃភ្នំក្នុងការលើកកម្ពស់គុណភាព​នៃជីវភាពរស់នៅទាំងខាងសំភារៈនិងស្មារតី។ យោងតាមលោកស្រី Tong Thi Phong បានឲ្យដឹងថាការចាត់ចែងខ្លឹមសារនៃការឃ្លាំមើលគប្បីច្បាមជាប់តាមសេចក្តីសម្រេចរបស់រដ្ឋសភា ក្នុងការអនុវត្តគោលនយោបាយ​កាត់បន្ថយភាពក្រីក្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top