• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវធានាថាមានថ្នាំគ្រប់គ្រាន់និងមានការពិនិត្យសុខភាពជាប្រចាំសម្រាប់អ្នកជំងឺ F0 ដែលព្យាបាលនៅឯផ្ទះ

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចុះសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារមួយនៅវិថី Hau Giang  (រូបថត៖ VGP/Dinh Nam)
 

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងក្រុមការងារពិសេស របស់រដ្ឋាភិបាលទទួលបន្ទុកការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ បានអញ្ជើញចុះពិនិត្យការចែកចាយថ្នាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលនៅឯផ្ទះខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើឱ្យកម្លាំងពេទ្យយោធាត្រូវសម្របសម្រួលជាមួយបុគ្គលិកពេទ្យក្នុងតំបន់ ដើម្បីទៅពិនិត្យសុខភាពជាប្រចាំសម្រាប់អ្នកជំងឺ F0 ជាពិសេសគ្រួសារដែលគ្មានអ្នកមើលថែអ្នកជំងឺ។ មុននេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចូលរួមពិធីសម្ពោធមន្ទីរពេទ្យបណ្តោះអាសន្ន Phuoc Loc (ស្រុក Nha Be)  សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយមានគ្រែចំនួន ៣០០ ដែលក្នុងនោះមានគ្រែចំនួន ១០០ សម្រាប់ការសង្គ្រោះបន្ទាន់។

នាថ្ងៃដដែរ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Truong Son បានដឹកនាំក្រុមការងារអចិន្រ្តៃយ៍ពិសេសនៃក្រសួងសុខាភិបាលសម្រាប់ជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងការបង្ការនិង ទប់ស្កាត់ជំងឺកូវីដ ១៩ អញ្ជើញទៅដល់ស្ថានីយ៍ពេទ្យចល័តនៅតាមខ័ណ្ឌ ស្រុក ដើម្បីពិនិត្យការថែទាំនិងតាមដានអ្នកជំងឺ F0 នៅតាមផ្ទះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top