• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់អាស៊ាន+៣ មានយថាទស្សន៍​សម្រាប់​​​កំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២២

 AMRO នៅតែរក្សាការវាយតម្លៃវិជ្ជមាន និងព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អាស៊ាន+៣ ក្នុងឆ្នាំ២០២២នេះ នឹងសម្រេចបាន ៤,៩% ទាបជាងកំរិត ៥% ដែលបានដាក់ចេញនៅក្នុងសេចក្តីធ្វើបច្ចុប្បន្នភាពកាលពីខែតុលាឆ្នាំ ២០២១។

សន្និសីទជាន់ខ្ពស់អាស៊ាន+៣ លើកទី ២៤។ (រូបថត៖TTXVN)

នៅថ្ងៃទី ២៥ ខែមករា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (អាស៊ាន+៣ រួមមានសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ចិន កូរ៉េខាងត្បូង និងជប៉ុន(AMRO)) បានប្រកាសរបាយការណ៍ធ្វើបច្ចុប្បន្នភាពនៃការត្រួតពិនិត្យសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់ខែមករា ឆ្នាំ២០២២ ដែលបានវាយតម្លៃថា តំបន់អាស៊ាន+៣ នឹងបន្តរក្សាសមត្ថភាពស្តារឡើងវិញដោយខ្លួនឯងនៅឆ្នាំ ២០២២ ថ្វីបើមានបញ្ហាប្រឈមថ្មីពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ AMRO នៅតែរក្សាការវាយតម្លៃវិជ្ជមាន និងព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អាស៊ាន+៣ ក្នុងឆ្នាំ២០២២នេះ នឹងសម្រេចបាន ៤,៩% ទាបជាងកំរិត ៥% ដែលបានដាក់ចេញនៅក្នុងសេចក្តីធ្វើបច្ចុប្បន្នភាពកាលពីខែតុលាឆ្នាំ ២០២១។ AMRO បានចាត់ទុកថា អត្រាអតិផរណារបស់អាស៊ាន+៣ គឺស្ថិតក្នុងចន្លោះ ២,៩%។ចំពោះតំបន់អាស៊ាន AMRO ជឿជាក់ថា ខឿនសេដ្ឋកិច្ចជាសមាជិកភាគច្រើននៅឆ្នាំ២០២២នេះ នឹងមានកំណើនទាបជាងការព្យាករណ៍ដែលបានដាក់ចេញកាលពីខែតុលា ឆ្នាំ ២០២១ ដោយសារតែផលប៉ះពាល់នៃរលកឆ្លងរាលដាលវីរុសបំប្លែងថ្មី Omicron និងហានិភ័យនៃការចាត់វិធានការបិទខ្ទប់ឡើងវិញ ដើម្បីគ្រប់គ្រងជំងឺនៅតាមប្រទេសនីមួយៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top