• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃអង្ករនាំចេញរបស់វៀតណាមគឺខ្ពស់បំផុតលើពិភពលោក

អង្ករគឺជាចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរនាំចេញនាប៉ុន្មានខែដើមឆ្នាំ ២០២៣។

តម្លៃអង្កររបស់វៀតណាមកំពុងនាំមុខទីផ្សារអន្តរជាតិអស់រយៈពេលជាច្រើនកន្លងទៅ ហើយគេបានព្យាករណ៍ថាតម្លៃប្រាក់នាំចេញអង្ករនៅឆ្នាំនេះនឹងសម្រេចបាន ៤ ពាន់លានដុល្លារអាមេរិក។ អង្ករគឺជាចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរនាំចេញនាប៉ុន្មានខែដើមឆ្នាំ ២០២៣។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖

ការនាំចេញអង្ករជានិច្ចកាលជាទំនិញស្នូលក្នុងការនាំចេញកសិផលនិយាយដោយឡែក ដ៏ដូចជាការនាំចេញនិយាយរួមផងដែរ។ ក្នុងរយៈពេលកន្លងទៅ ការនាំចេញអង្កររបស់វៀតណាមបានបោះជំហានទៅមុខ ខណៈពេលដែលតម្លៃបានកើនឡើងទាំងគុណភាព និងតម្លៃ។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្លៃអង្ករនាំចេញតែងតែនៅកម្រិតខ្ពស់។ បច្ចុប្បន្នតម្លៃអង្ករនៅវៀតណាមបានវ៉ាដាច់អង្កររបស់ថៃ និងឥណ្ឌា

នាបច្ចុប្បន្ន ការដែលបណ្ដាប្រទេសកំពុងបង្កើនការទិញអង្ករ ជាពិសេសគឺទីផ្សារប្រពៃណីរបស់វៀតណាមដូចជាចិន ហ្វីលីពីន នឹងជួយវៀតណាមធានាបរិមាណអង្ករ នាំចេញនៅឆ្នាំនេះគឺប្រមាណ ៧ លានតោនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top