• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃនិរន្តរភាពរបស់វណ្ណកម្ម “ផ្លូវបដិវត្ត” របស់លោកប្រធានហូជីមិញ


 ទិដ្ឋភាពនៃសិក្ខាសាលា

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៧ គណៈក​ម្មាធិ ការឃោសនាអប់រំ គ​ណៈកម្មាធិការ​បក្សទីក្រុង ហូជីមិញ​បាន​រួមសហការ​ជាមួយ​វិទ្យាស្ថានកម្មាភិ​បាលទីក្រុង រៀបចំសិក្ខាសាលា ​វិទ្យាសាស្ត្រស្តីពីតម្លៃនិរន្តរ​ភាព នៃវណ្ណកម្ម “ផ្លូវ​បដិវត្ត”។
 
បទអន្តរាគមន៍នៅទីនេះ ​សុទ្ធតែផ្តោតសំខាន់លើតម្លៃទ្រឹស្តីនិ​ងស្ថាន​​ភាព​ជាក់ស្តែងរបស់វណ្ណកម្ម “ផ្លូវបដិវត្ត” សម្រាប់​បុព្វហេតុ​បដិវត្តន៍ វៀត​​ណាម​និងការងារកសាង ពង្រឹងបក្សនាបច្ចុ​ប្បន្ន។ ចូល រួមក្នុង​សិក្ខាសា​លា លោក​ Nguyen Cao Lam សាស្ត្រាចា្យ ដេប៉ាឌឺម៉​ង់កសាងបក្ស និងសត្តិ​អារម្មណ៍​លោកប្រធានហូជីមិញ នៃ​វិទ្យា​ស្ថាន​កម្មាភិបាល​ទី​ក្រុង​ហូជីមិញ បាន​ចាត់ទុកថា៖
 
“រហូតមក​ដល់ពេលនេះ វណ្ណកម្ម “ផ្លូវបដិវត្ត​” នៅតែជាចំណេះវិជ្ជាទ្រឹស្តី។ តម្លៃ​ នៃវណ្ណកម្ម​នេះមិន​ត្រឹម​តែ​ចង្អល់​បង្ហាញ​នូវគោលមាគ៌ាដឹកនាំរបស់​បក្សកុម្មុនិ​ស្តវៀត ​ណា​ម នាគ្រានោះទេ ថែមទាំង អាច​អនុវ​ត្ត​ដូច​ជាមេរៀន​​សម្រាប់​កិច្ចការដឹក​នាំ កសាងប្រទេស​ជាតិទៀត​ផង”។
 
វណ្ណកម្ម​ “ផ្លូវបដិវត្ត”មានតួនាទីដូ​ចជាត្រីវិស័យឲ្យបដិវត្ត​ន៍វៀត​ណាម ។ វណ្ណកម្មនេះ បានស្តែង​ចេញនូ​វ​ទ្រឹស្តី​ឈ្លាស​​វៃរបស់​អគ្គមគ្គុទេស Nguyen Ai Quoc ជា ឃ្លាំងទ្រឹស្តី​បដិវត្តន៍វៀតណាមផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top