• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្លៃនាំចេញអង្កររបស់វៀតណាមបន្តកើនឡើង

បច្ចុប្បន្ននេះ អង្ករវៀតណាមមានតម្លៃខ្ពស់ជាង តម្លៃអង្ករឥណ្ឌា ៥ % ប៉ុន្តែទាបជាងតម្លៃអង្ករថៃ។

យោងតាមនាយកដ្ឋានកែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្នុងខែមករា តម្លៃនាំចេញអង្កររបស់វៀតណាមបានកើនឡើងបន្តិចពោលគឺ ៣ ដុល្លារ/តោន បើប្រៀបធៀបនឹងចុងខែធ្នូឆ្នាំមុន ដែលឡើងដល់ ៥០៣ ដុល្លារ/តោន។ បច្ចុប្បន្ននេះ អង្ករវៀតណាមមានតម្លៃខ្ពស់ជាងតម្លៃអង្ករឥណ្ឌា ៥ % ប៉ុន្តែទាបជាងតម្លៃអង្ករថៃ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមករា បរិមាណអង្ករនាំចេញរបស់វៀតណាមមានចំនួន ២៨០ ពាន់តោន ដែលមានតម្លៃ ១៥៤ លានដុល្លារអាមេរិក។ សមាគមស្បៀងអាហារវៀតណាមព្យាករណ៍ថា ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំនេះនៅតែរក្សាសញ្ញាសុទិដ្ឋិនិយម ទាំងបរិមាណនិងតម្លៃលក់។ ទីផ្សារនាំចេញសំខាន់របស់វៀតណាមដូចជា ហ្វីលីពីន និងអាហ្វ្រិកបន្តចុះកិច្ចសន្យាទិញអង្ករវៀតណាមជាមួយតម្លៃនាំចេញក្នុងកម្រិតគួរជាទីពេញចិត្តផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់

ឥណ្ឌាតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឥណ្ឌា នា រសៀលថ្ងៃទី ៥ ខែឧសភា នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval។

Top