• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នឹងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ចិន

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិការបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បន្តទទួលបានការយកចិត្តទុកដាក់ និងការវាយតម្លៃខ្ពស់ពី សំណាក់អ្នកជំនាញនិងអ្នកប្រាជ្ញចិន។
  លោក Yang Dan Zhi ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅចិន។ (រូបថត៖ VOV)  

លោក Yang Dan Zhi អ្នកជំនាញកិច្ចការអន្តរ ជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានអះអាងថា៖ សេចក្តីថ្លែងការណ៍រួមនៃ ប្រទេសទាំងពីរបង្ហាញថា វិសាលភាពនៃខ្លឹមសារកិច្ចសហប្រតិបត្តិការដែលភាគីទាំង ពីរបានពិភាក្សា បានពង្រីក ហើយប្រធានបទនៃកិច្ចសហប្រតិបត្តិការក៏មានការអភិវឌ្ឍ កាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ទំនាក់ទំនងរវាងចិននិងវៀតណាមក៏មានចំណុចចាប់ផ្តើមថ្មីក្នុងយុគសម័យថ្មីដែរ។ លោក Yang Dan Zhi បានសង្កត់ធ្ងន់ថា ដំណើរ ទស្សនកិច្ចនេះនឹងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរចិននិងវៀតណាមនាពេលអនាគត។ សំណាក់អ្នកប្រាជ្ញចិនរំពឹងទុកថា ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរចិននិងវៀតណាមនឹងមានការរីកចម្រើនទៅមុខយ៉ាងរឹងមាំនាពេលអនាគតហើយសម្រេចបានសមិទ្ធិផលកាន់តែធំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top