ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅប្រទេសជប៉ុន បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង បានសង្កត់ធ្ងន់ថា លទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសទាំងពីរសម្រេចបានការឯកភាពគ្នាខ្ពស់ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការថ្មី ដូចដែលបានបង្ហាញនៅក្នុងសេចក្តីប្រកាសចក្ខុវិស័យរួមវៀតណាម-ជប៉ុន ដោយមានស្មារតីក្លាយជាដៃគូរួមដំណើរ រួមគ្នាស្ថាបនា និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីកំណើនគុណភាពខ្ពស់ ស្វ័យភាពជាយុទ្ធសាស្ត្រ និងខ្លួនទីពឹងខ្លួន។
ភាពជោគជ័យនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្កើតទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន; បើកឱកាសថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗដែលភាគីទាំងពីរមានចំណុចខ្លាំង និងតម្រូវការ។ បង្កើតកម្លាំងចលករថ្មីដើម្បីផ្លាស់ប្តូរការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលសម្រេចបាន ទៅជាដំណាក់កាលនៃការអនុវត្តយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយរួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅកំណើន និងស្វ័យភាពជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ៕





