ព័ត៌មាន
“ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Lula da Silva នៅវៀតណាមបើកទំព័រថ្មី ក្នុងទំនាក់ទំនងវៀតណាម-ប្រេស៊ីល”
យោងតាមលោករដ្ឋមន្ត្រី Mauro Vieira ចាប់តាំងពីលោកប្រធានាធិបតី Lula បានឡើងកាន់អំណាចឡើងវិញក្នុងខែមករា ឆ្នាំ ២០២៣មក ទំនាក់ទំនងជាមួយ វៀតណាមទទួលបានសន្ទុះគួរឲ្យកត់សម្គាល់ ដោយមានព្រឹត្តិការណ៍សំខាន់ៗគឺដំណើរ ទស្សនកិច្ចចំនួនពីរទៅប្រទេសប្រេស៊ីលក្នុងខែកញ្ញា ឆ្នាំ ២០២៣ និងខែវិច្ឆិកា ឆ្នាំ ២០២៤ (ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro) និងការដែល ប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសខួបលើកទី ៣៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៨៩-២០២៤)។
រដ្ឋមន្ត្រីការបរទេសលោក Mauro Vieira បានអះអាងថា ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកប្រធានាធិបតី Lula នឹងកត់សម្គាល់នូវជំពូកថ្មីនៃទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីល។ លោកប្រធានាធិបតី Lula តែងតែរំលឹកឡើងវិញនូវសេចក្ដីស្រឡាញ់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០០៨ ក្នុងនាមជាប្រធានាធិបតីប្រេស៊ីលដំបូងដែលបានអញ្ជើញមកបំពេញទស្សន កិច្ចនៅទីក្រុងហាណូយ ហើយចង់ឃើញដោយផ្ទាល់នូវសមិទ្ធិផលសេដ្ឋកិច្ច និងសង្គមដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម។
លោករដ្ឋមន្ត្រី Mauro Vieira បានសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាដៃគូ សំខាន់របស់ប្រេស៊ីលនៅអាស៊ីអាគ្នេយ៍ ដោយមានទំហំពាណិជ្ជកម្មឈានដល់ ៧,៧ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដោយអះអាងថា ប្រេស៊ីលចាត់ទុកវៀតណាម ជាមិត្តដែលអាចទុកចិត្តបាន និងជាសម្ព័ន្ធមិត្តដ៏សំខាន់នៅអឌ្ឍគោលខាងត្បូង ហើយ ប្រេស៊ីលកំពុងកសាងផែនការសកម្មភាពដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ប្រេស៊ីលក៏កំពុងជំរុញក្របខ័ណ្ឌសមស្របបំផុតសម្រាប់កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្លុកទីផ្សាររួមភាគខាងត្បូង (MERCOSUR) ជាមួយវៀតណាមផងដែរ៕