• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បង្ហាញពីទំនាក់ទំនងពិសេសរវាងវៀតណាមនិងសិង្ហបុរី

លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីវិធានការនានា ដើម្បីអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្វែងរកទិសដៅសហប្រតិបត្តិការថ្មីនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Mai Phuoc Dung បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាមអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ  នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីវិធានការនានា ដើម្បីអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្វែងរកទិសដៅសហប្រតិបត្តិការថ្មីនាពេលខាងមុខ។ បច្ចុប្បន្ន សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាអ្នកវិនិយោគធំទីពីររបស់ពិភពលោក ចូលមកវៀតណាម។ គម្រោងជាច្រើនរបស់សិង្ហបុរីកំពុងត្រូវបានអនុវត្ត ដោយមានមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ចំនួន ១១ នៅគ្រប់ខេត្ត-ក្រុងទាំងអស់នៃតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង បង្កើតការងារសម្រាប់មនុស្សជាង ៣សែននាក់ ជាមួយនឹងទុនវិនិយោគសរុប នៃមណ្ឌលឧស្សាហកម្មទាំងនេះគឺ ជាង ១១ ពាន់លានដុល្លារ។ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថល និងកិច្ចសហប្រតិបត្តិការលើថាមពលបៃតង និងថាមពលស្អាត។ ទាំងនេះជាវិស័យពីរដែលសិង្ហបុរីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top