ព័ត៌មាន
ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រី៖ ផ្សព្វផ្សាយសារសំខាន់អំពីក្តីប្រាថ្នា និងចក្ខុវិស័យរបស់វៀតណាម
អំពីគោលបំណង អត្ថន័យ
និងសារៈសំខាន់នៃដំណើរទស្សនកិច្ច អនុរដ្ឋមន្ត្រី លោក ស្រីង្វៀន មិញ ហាំងបានឲ្យដឹងថា
ដំណើរបំពេញទស្សនកិច្ចមានអត្ថន័យធំធេង បន្តអះអាងនូវគោលនយោបាយការបរទេសឯករាជ្យ
ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្ម
និងចូលរួមសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ
ស៊ីជម្រៅនិងមានប្រសិទ្ធភាពរបស់វៀតណាម។
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូសំខាន់ៗកាន់តែស៊ីជម្រៅ
ពង្រឹង ថែមទៀតនូវគោលជំហរ តួនាទី និងការទទួលខុសត្រូវរបស់វៀតណាម
ផ្សព្វផ្សាយសារនៃការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ
ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ការដែល
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមសន្និសីទ WEF Davos លើកទី៥៥ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុង យុគសម័យឆ្លាតវៃ” ដែលត្រូវបានក្រុមប្រឹក្សាភិបាល
WEF និង សហគមន៍ធុរកិច្ចពិភពលោករំពឹងទុកយ៉ាងខ្ពស់។
នេះជាឱកាសសំខាន់សម្រាប់សហគមន៍អន្តរជាតិ និងសហគ្រាសធំៗ
ជួបប្រាស្រ័យដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង សាខា មូលដ្ឋាន
និងសហគ្រាសអំពីទិសដៅអភិវឌ្ឍន៍ អាទិភាព
និងកាលានុវត្តភាពដែលវៀតណាមអាចនាំមកសម្រាប់អាជីវកម្មក្នុងសម័យកាលបច្ចុប្បន្នពិភពលោកមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។
លោកនាយករដ្ឋមន្ត្រីនឹងផ្សព្វផ្សាយសារ សំខាន់ៗអំពីការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា
និងចក្ខុវិស័យរបស់វៀតណាមឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុងរយៈពេល ២០
ឆ្នាំខាងមុខ៕