• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចទៅកាន់ចិន របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បង្ហាញពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស

កាលពីថ្ងៃទី ១៤ ខែមេសា លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅកាន់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជាប្រមុខរដ្ឋ ដោយផ្ដល់សញ្ញាពីអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងប៉េកាំង លោក Yin Li ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង។ (រូបថត៖ TTXVN)

យោងតាមអ្នកសង្កេតការណ៍ តួនាទីភូមិសាស្ត្រនយោបាយរបស់វៀតណាមកំពុងចាប់ផ្តើមផ្លាស់ប្តូរ។ វៀតណាមកំពុងឆ្ពោះទៅរកគោលដៅស្នូលចំនួន២៖ ការរក្សាកំណើនសេដ្ឋកិច្ច និងការពង្រឹងការពារជាតិ និងសន្តិសុខ។ លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវវៀតណាមនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរី បានធ្វើអត្ថាធិប្បាយថា វៀតណាមអាចដើរតួនាទីកាន់តែសកម្ម នាពេលអនាគត ប្រសិនបើរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងមានធនធានបន្ថែមទៀត។

ដោយចែករំលែកទស្សនៈនេះ លោក Lye Liang Fook អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ ISEAS-Yusof Ishak បានចាត់ទុកថា នៅចំពោះមុខបញ្ហាប្រឈមសកល វៀតណាមគួរតែស្វែងរកឱកាសទីផ្សារថ្មី និងសហការជាមួយដៃគូសំខាន់ៗ ដើម្បីបន្តរីកចម្រើននិងរក្សាស្ថិរភាព។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគនៅសិង្ហបុរី ការចូលរួមយ៉ាងទូលំទូលាយរបស់វៀតណាមក្នុងសកម្មភាពសកលនឹងពង្រឹងរូបភាពរបស់ប្រទេស និងបង្ហាញពីការត្រៀមខ្លួនជាស្រេចរួមចំណែកជាយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។ ឧទាហរណ៍ដ៏សំខាន់មួយគឺការចូលរួមរបស់វៀតណាមនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិកក្នុងទសវត្សរ៍កន្លងមក ដែលបង្ហាញថា វៀតណាមត្រៀមខ្លួនជាស្រេចទទួលយកការទទួលខុសត្រូវសកលដ៏ធំជាងមុន៕

តាម vovworld.vn/km-KH

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top