• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរការជើងហោះហើរត្រង់រវាងវៀតណាមនិងអាមេរិកជាផ្លូវការចាប់ពីថ្ងៃទី ២៨ វិច្ឆិកា

ជាមួយនឹងព្រឹត្តិការណ៍នេះ VNA គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលមានអាជ្ញាប័ណ្ណហោះហើរទៅកាន់សហរដ្ឋអាមេរិកជាប្រចាំ។

ពិធីប្រគល់វិញ្ញាបនបត្រអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាប្រចាំនៃជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិក ទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម


នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ក្នុងនាមអាជ្ញាធរអាមេរិក បានធ្វើពិធីប្រគល់វិញ្ញាបនបត្រអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាប្រចាំ នៃជើង ហោះ ហើរពាណិជ្ជកម្មរវាងវៀត ណាម និងអាមេរិក ទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines-VNA)។ ជាមួយនឹងព្រឹត្តិការណ៍នេះ VNA គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលមានអាជ្ញាប័ណ្ណហោះហើរទៅកាន់សហរដ្ឋ អាមេរិកជាប្រចាំ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបង្កើតផែនការដើម្បីអនុវត្តការហោះហើរពាណិជ្ជកម្មធម្មតាជាលើកដំបូងរវាង វៀតណាមនិងសហរដ្ឋអាមេរិក។ តាមគម្រោង ជើងហោះ ហើរដំបូងរបស់ VNA នឹងដំណើរការនៅថ្ងៃទី ២៨ ខែវិច្ឆិកា។ លោក Le Hong Ha អគ្គនាយកក្រុមហ៊ុន Vietnam Airlines បានឲ្យដឹងថា៖ “ការបើកជើងហោះហើរប្រចាំទៅកាន់សហរដ្ឋអាមេរិកគឺជាគោលដៅនិងបំណងប្រាថ្នារបស់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។ ប្រការនេះវាយតម្លៃឋានៈប្រកួតប្រជែង កម្រិតអភិវឌ្ឍន៍និងសមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមរំពឹងពីប្រការនេះអស់រយៈពេល ២០ ឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះយើងអាចធ្វើវាបាន។ នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មដំបូងទៅកាន់សហរដ្ឋអាមេរិក VNA ដំណើរការជើងហោះហើរ ២ ជើងក្នុងមួយសប្តាហ៍ ហើយ VNA បានអនុវត្តន៍ជើងហោះហើរពីរជើង/សប្តាហ៍។

ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ចំណាយពេល ១៣ម៉ោង ៥០ នាទី។ ជើងត្រឡប់ចេញពីសាន់ហ្វ្រាន់ស៊ីស្កូហើយចុះចតនៅទីក្រុងហូជីមិញ ដោយប្រើពេលហោះហើរ ប្រហែល ១៦ ម៉ោង ៤០ នាទី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top