អត្ថបទនេះវាយតម្លៃថា កំណែទម្រង់ដែលរដ្ឋាភិបាលវៀតណាមក្នុងរយៈពេល ១២ ខែកន្លង មក គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ទូលំទូលាយ ដែលបើកឱកាសសម្រាប់កំណើនពិតប្រាកដ។
អត្ថបទបានលើកឡើងការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ ទីមួយ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចឯកជន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនដើរតួនាទីសំខាន់ជាងមុន នៅក្នុង សេដ្ឋកិច្ចវៀតណាម។ ទីពីរគឺការបញ្ចូលសេដ្ឋកិច្ចក្រៅផ្លូវការទៅក្នុងប្រព័ន្ធផ្លូវការ។ អាជីវកម្មលក្ខណៈគ្រួសារត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រហែល ២០-៣០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។ ទីបី បទប្បញ្ញត្តិដ៏តឹងរ៉ឹង ត្រូវបាន អនុវត្តន៍ដើម្បីធានាថាវៀតណាមមានទីផ្សារយុត្តិធម៌ និងប្រកួតប្រជែង ក្នុងរយៈពេល វែង។
លើសពីនេះ វៀតណាមបានអនុវត្តន៍កំណែទម្រង់ជាច្រើនទៀត ដូចជាការរួមបញ្ចូលខេត្តក្រុង ការដាក់ពង្រាយអត្តសញ្ញាណប័ណ្ណពលរដ្ឋអេឡិចត្រូនិក និងការធ្វើឌីជីថលូបនីយកម្មយ៉ាងទូលំទូលាយនៃដំណើរការនានារបស់រដ្ឋាភិបាល៕





