• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឈ្មោះដែនជាតិវៀតណាម ”.vn” ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ានស្តីពីចំនួននៃការចុះឈ្មោះប្រើប្រាស់

នាបច្ចុប្បន្ននេះ ឈ្មោះដែនជាតិវៀតណាម ".vn" ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ានដែលមានចំនួនអ្នកចុះឈ្នោះប្រើប្រាស់។ នេះគឺជាព័ត៌មានដែលលោក  Tran Minh Tan នាយកមជ្ឈមណ្ឌលព័ត៌មានបណ្តាញ​អ៊ិនធឺណិត​វៀតណាម បានលើកឡើងក្នុងសន្និសីទ“ ឃោសនា ផ្សព្វផ្សាយច្បាប់និងហ្វឹកហាត់ជំនាញវិជ្ជាជីវៈអធិការកិច្ច ផ្នែកព័ត៌មាននិងផ្សព្វផ្សាយក្នុងឆ្នាំ ២០១៩” ។


លោក  Tran Minh Tan នាយកមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ិនធឺណិតវៀតណាម (រូបថត៖ TTXVN)

សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយទីក្រុង Long Xuyen (ខេត្ត An Giang) ដោយមានការចូលរួមពីអធិការនៃមន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្តនិងក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។ យោងតាមលោក  Tran Minh Tan  បានឲ្យដឹងថាឈ្មោះដែន ".vn" គឺជាឈ្មោះដែនជាតិវៀតណាមកំពូលបំផុត ចំណុះការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ វៀតណាមមានឈ្មោះដែនជិត ៤៨៦,០០០ ".vn" ដែលមាននៅក្នុងប្រព័ន្ធ។ នាបច្ចុប្បន្ន ឈ្មោះដែន".vn"  ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ហើយស្ថិតនៅលំដាប់កំពូលទាំង ១០ នៃឈ្មោះដែនក្នុងប្រទេសនិងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ស្តីពីចំនួនចុះឈ្មោះប្រើ ប្រាស់។ គោលការណ៍នៃការចុះឈ្មោះឈ្មោះដែន ".vn" គឺសមភាពមិនរើសអើងគ្នាហើយប្រសិនបើចុះឈ្មោះជាមុននិងមានសិទ្ធប្រើប្រាស់មុនដែរ; លើកលែងតែឈ្មោះដែននៅក្នុងវិសាលភាពអាទិភាពនៃការការពារ និងឈ្មោះដែននានាត្រូវបានទុកសម្រាប់ឲ្យការដេញថ្លៃក្រោមបទប្បញ្ញត្តិរបស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមកំណត់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top