• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជ័យជំនះ Dien Bien Phu បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ចលនារំដោះជាតិជុំវិញពិភពលោក

ជ័យជំនះ Dien Bien Phu បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការតស៊ូប្រឆាំងនឹងអាណានិគមនិយមរបស់ប្រជាជនជុំវិញពិភពលោក។ នេះជាការអះអាងរបស់អគ្គលេខាធិការសមាគមមិត្តភាពប្រេស៊ីល-វៀតណាម លោក Pedro De Oliveira ។
នារសៀលថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ ទង់ "ប្ដេជ្ញាប្រយុទ្ធ-ប្ដេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបក់រវីកៗនៅលើដំបូលលេណដ្ឋាន De Castries។ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បញ្ចប់ប្រកបដោយជោគជ័យ។ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួប ៧០ឆ្នាំ ជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) លោក Oliveira បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu គឺជាការប្រមូលផ្តុំនូវកត្តាជាច្រើន រួមទាំងតួនាទីដឹកនាំរបស់បក្ស និងដោយផ្ទាល់គឺជាទស្សនវិស័យយុទ្ធសាស្ត្ររបស់លោកប្រធានហូជីមិញ និងតួនាទីបញ្ជាការយុទ្ធនាការរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។ លោក Oliviera ដែលមានការស្រាវជ្រាវជាច្រើនឆ្នាំអំពីប្រវត្តិសាស្ត្រវៀតណាមបានអះអាងថា ជ័យជំនះ Dien Bien Phu គឺជាប្រភពលើកទឹកចិត្តសម្រាប់ប្រជាជាតិនៅក្រោមអាណានិគមជាច្រើនលើពិភពលោក ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top