• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញនវានុវត្តន៍ដើម្បីគោលដៅប្រទេសវៀតណាមគ្មានកាកសំណល់ប្លាស្ទិក

ពិធីបូកសរុប និងប្រគល់ពានរង្វាន់នៃកម្មវិធីនវានុវត្តន៍ផ្លាស្ទិចឆ្នាំ ២០២៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្មនិងបរិស្ថាន សម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។
វាគ្មិនធ្វើបទបង្ហាញអំពីការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ Anh Huyen/VOV5

យោងតាមការប៉ាន់ប្រមាណរបស់ WB ជារៀងរាល់ឆ្នាំ វៀតណាមបញ្ចេញចោលប្លាស្ទិកប្រហែល ៣,៩ លានតោន ដែលក្នុងនោះ ០,២៨ - ០,៧៣ លានតោន បានលេចធ្លាយទៅក្នុងបរិស្ថានទឹក និងមហាសមុទ្រ។ នាពេលកន្លងទៅ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ តាមរយៈសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេស នវានុវត្តណ៍ត្រូវបានចាត់ទុកជាគន្លឹះដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវការសន្យាទៅជាលទ្ធផលជាក់ស្តែង តាមរយៈការស្វែងរកដំណោះស្រាយថ្មី បច្ចេកវិទ្យាថ្មី និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព។

កម្មវិធីនវានុវត្តណ៍ផ្លាស្ទិកឆ្នាំ ២០២៥ ត្រូវបានចាត់ទុកជាគំនិតផ្តួចផ្តើមជាគំរូក្នុងកិច្ចខិតខំប្រឹងប្រែងនោះ។ ក្នុងរយៈពេលត្រឹមតែ ៤ ខែនៃការអនុវត្ត កម្មវិធីបានទទួលសំណើគំនិតផ្តួចផ្តើមចំនួន ១១៦ ពីទូទាំងប្រទេស។ គំនិតផ្តួចផ្តើមឆ្នើមៗចំនួន ២៥ ត្រូវបានជ្រើសរើសសម្រាប់បណ្តុះពន្លក ហើយគំនិតល្អឯក ចំនួន ១២ ត្រូវបានលើកតម្កើងនៅក្នុងពិធីនេះ។

ថ្លែងក្នុងពិធីនេះ លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “តួរលេខទាំងនេះ មិនគ្រាន់តែជាទិន្នន័យស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ចម្រុះ ថាមវន្ត និងពោពេញទៅដោយសក្តានុពលនៅវៀតណាមទៀតផង។ គំនិតដែលបានជ្រើសរើសក្នុងឆ្នាំនេះ មានចាប់ពីការបង្កើតសម្ភារៈថ្មីៗ គំរូអាជីវកម្មវិលជុំ រហូតដល់បច្ចេកវិទ្យាឆ្លាតវៃ និងគោលនយោបាយជារបកគំហើញ។ ពួកគេមិនត្រឹមតែបង្ហាញគម្រោងប៉ុណ្ណោះទេ ប៉ុន្តែកំពុងនាំមកនូវដំណោះស្រាយនិងក្តីសង្ឃឹមសម្រាប់វៀតណាមកាន់តែបៃតង ស្អាត និងនិរន្តរភាពថែមទៀត”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top