• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាព

តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Mikhail Mishustin នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ី ចាប់ពីថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ២៥ ខែមីនា។
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី។ (រូបថត៖ VOV-មូស្គូ)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់សហព័ន្ធរុស្ស៊ី គឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។

“ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ឲ្យបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាពនាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើទិសដៅសហប្រតិបត្តិការសំខាន់ៗក្នុងរយៈពេលខាងមុខ រួមទាំងការបើកសម្ពោធ និងដាក់ឱ្យដំណើរការគម្រោងសហប្រតិបត្តិការជាក់លាក់ដែលបម្រើដល់គោលដៅអភិវឌ្ឍន៍បច្ចុប្បន្នរបស់វៀតណាម ដូចជាថាមពលថ្មី ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្នែកគមនាគមន៍ បច្ចេកវិទ្យាខ្ពស់ ជីវវេជ្ជសាស្ត្រ ការថែទាំសុខភាព និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ ទាំងនេះគឺជាវិស័យដែលរុស្ស៊ីមានប្រៀបខ្លាំង និងបទពិសោធន៍”។

ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់សហព័ន្ធរុស្ស៊ី នឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសការវិនិយោគ ថាមពល និងប្រេងឧស្ម័ន។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ កិច្ចសហប្រតិបត្តិការថាមពល និងប្រេងឧស្ម័ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។

Top