• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងនូវការងារកសាងរដ្ឋាភិបាលអេឡិចត្រូនិក

 នាថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ក្រុមការងាររបស់នាយករដ្ឋ មន្រ្តីវៀតណាម បាន​ជួប​ធ្វើកា​រ​ជាមួយ​ក្រសួង ស្ថាប័នចំនួន១២ អំពីការពន្លឿន ភារកិច្ចកសាងរដ្ឋាភិបាលអេឡិចត្រូនិក។
 
ដំណើរការ​សេចក្ដីសម្រេចចិត្តលេខ១៧ស្ដីពីភារកិច្ចនិងដំណោះស្រាយ ស្នូលមួយចំនួនក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​អេឡិចត្រូនិក​ក្នុងដំណាក់កាល២០១៩-២០២០ ទិសដៅដល់ឆ្នាំ២០២៥នោះ បណ្ដាអង្គភាពបានជំរុញ​យ៉ាង​ខ្លាំង​នូវ​ការ​ផ្ញើរ​ ទទួលឯកសារអនឡាញ ការចុះហត្ថលេខានិងដោះស្រាយការងារ អនឡាញ ក៏ដូចជា​ដំណើរ​ការ​ផត​ថល​សេវាកម្ម​សាធារណៈផងដែរ។ ទន្ទឹមនឹងនោះ ប្រព័ន្ធ បញ្ជរព័ត៌​មានអេឡិចត្រូនិកតែមួយថ្នា​ក់ក្រសួង ក៏បាន​ត្រៀម​​ខ្លួន​ជាស្រេចតភ្ជាប់ ជាមួយផតថលសេវាកម្មសាធារ​ណៈជាតិ ដើម្បីផ្គត់ផ្គង់សេវាកម្មសាធារណៈអន ឡាញផង​ដែរ​។ រហូតមកដល់ពេ​លនេះ ក្រសួង ស្ថាប័នទាំ​ង ១០០% បានបង្កើត គ​ណៈកម្មការ​ទទួល​បន្ទុក​ផែន​ការ​ដំណើរ​ការ​សេចក្ដីសម្រេចចិត្តលេខ១​៧ ក៏ដូច ជាដាក់អោយដំណើរ​ការ​ប្រព័ន្ធ​ព័ត៌មាន​មូលដ្ឋាន​គ្រឹះមួយ​ចំនួ​ន​ផង​ដែរ​។ អនុ ប្រធានខុ​ទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Nguyen Cao ​Luc បានសង្កត់ធ្ងន់​ថា៖
 
 “សូមស្នើអោយ​បណ្ដាក្រសួង ស្ថាប័ន បង្កើនការធានាបច្ចេកទេស លើក កម្រិត software គ្រប់គ្រងឯកសារ ដោយ​គួប​ផ្សំជា​មួយហត្ថលេខីអេឡិចត្រូនិ​ក ដើម្បីធានាតម្លៃគតិយុត្តរបស់​ឯក​សារ​អេឡិចត្រូនិក”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top