• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-EIB ក្នុងការឧបត្ថម្ភឥណទានគម្រោងថាមពលបៃតង

នារសៀលថ្ងៃទី ១៣ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB)។

ក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) គឺជាគំរូនៃកិច្ចសហប្រតិបត្តិការសន្តិភាព ហើយមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនេះកាន់តែស៊ីជម្រៅ។ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណង ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយ EU និងកិច្ចសហប្រតិបត្តិការវៀតណាម-EIB។ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនថ្នាក់ដឹកនាំ EIB អំពីគម្រោងបៃតងដែលធនាគារអាចពិចារណាឧបត្ថម្ភឥណទានសម្រាប់ វៀតណាម ជាគម្រោងដែលនៅពេលអនុវត្ត នឹងកំណត់បរិមាណនៃការបំភាយឧស្ម័នដែលបានកាត់បន្ថយ។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (រូបថត៖ Van Diep/TTXVN)
ចំណែកលោកស្រី Nicola Beer បានឲ្យដឹងថា នាពេលខាងមុខ EIB នឹងផ្តោតលើការជំរុញខ្ទង់ប្រាក់កម្ចីអនុគ្រោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង ថាមពលបៃតង ការគាំទ្រការផ្លាស់ប្តូរបៃតង ការសម្អាតជាតិកាបូន និងការកាត់បន្ថយការបំភាយឧស្ម័នសម្រាប់សហគ្រាសធុនតូច និងមធ្យម ...។ ទន្ទឹមនឹងនោះ EIB បានអះអាងថា នឹងបន្តចែករំលែកបទពិសោធន៍ជាមួយដៃគូរបស់វៀតណាមក្នុងការកៀងគរធនធានហិរញ្ញវត្ថុបៃតង កសាងយន្តការលើកទឹកចិត្តនិងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីឧបត្ថម្ភគម្រោងថាមពលកកើតឡើងវិញ ការកាត់បន្ថយការបំភាយឧស្ម័ន និងការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

EU ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម

EU ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសថ្មីៗនេះ អ្នកនាំពាក្យរបស់ប្រធានគណៈកម្មការអឺរ៉ុប Paula Pinho បានឲ្យដឹងថា ក្រោយរយៈពេល៥ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen គ្រោងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ សំដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។

Top