រីឯខ្លួនវិញលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា ក៏សម្ដែងជំនឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈជំនួបធ្វើការនេះ ការអនុវត្តអនុស្សារណៈនៃការ យោគយល់គ្នារវាងស្ថាប័នអធិការកិច្ចទាំងពីរនឹងសម្រេចបាននូវជោគជ័យថ្មីៗ និងធំធេងជាច្រើនទៀត។
បន្ទាប់ពីពិធីទទួល អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចកម្ពុជា។ ភាគីទាំងពីរក៏បានចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរផងដែរ៕





