• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងកាណាដា និងទីក្រុងហូជីមិញ

ទីក្រុងហូជីមិញនិងកាណាដា មានសក្ដានុពលសម្រាប់ កិច្ច សហប្រតិបត្តិការពហុវិស័យ ដូច្នេះភាគីទាំងពីរគួរតែបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង១ពាន់លានដុល្លារអាមេរិក និងបង្កើនតម្លៃវិនិយោគពីកាណាដាចូលទីក្រុងឡើងដល់ជាង ៥០០លានដុល្លារនាពេលខាងមុខ។
លោក Phan Van Mai ប្រធានគណកម្មាធិការប្រជាជនទីក្រុងហូជីមិញបានពិភាក្សាជាមួយលោកស្រី Mary Ng រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងការជំរុញការនាំចេញរបស់ប្រទេសកាណាដាក្នុងកិច្ចប្រជុំនេះ។ រូបថត៖ TTXVN

នេះជាខ្លឹមសារដែលបានពិភាក្សាដោយលោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងជំនួបជាមួយលោកស្រី Mary Ng រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងជំរុញការនាំចេញរបស់ប្រទេសកាណាដា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ លោក Phan Van Mai បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺជាឱកាសសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ។

លោកស្រី Mary Ng បានមានប្រសាសន៍ថា គណៈប្រតិភូកាណាដាមកកាន់វៀតណាមលើកនេះ មានអាជីវកម្មជាង ១០០  ដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើន ចាប់ពីកសិកម្ម ឧស្សាហកម្មកែច្នៃ វិទ្យាសាស្ត្រលំហអវកាស កំណើនបៃតង និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បានបង្ហាញពីតម្រូវការនិងបំណងចង់ស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅវៀតណាម។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ប្រទេសកាណាដានឹងតភ្ជាប់មូលនិធិវិនិយោគ និងរៀបចំគណៈប្រតិភូ រួមទាំងសាលារៀន និងវិទ្យាស្ថានស្រាវជ្រាវទៅកាន់ទីក្រុង  ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស។ លើសពីនេះទៅទៀត កាណាដាមានបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ទន្ទឹមនឹងការការពារបរិស្ថាន ហើយបានត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកជាមួយទីក្រុងហូជីមិញក្នុងការផ្លាស់ប្តូរបៃតង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលផ្នែកធនាគារឆ្នាំ ២០២៤ ក្រោម ប្រធានបទ “ពង្រីកការតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល”។

Top