• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VinFast បានប្រកាសឈាន​ចូល​ទីផ្សារហ្វីលីពីន

នៅព្រឹកថ្ងៃទី ៨ ឧសភា VinFast Auto បានប្រកាសនឹងបង្ហាញមុខម៉ាកយីហោរបស់ខ្លួនក្នុងប្រទេសហ្វីលីពីនជាផ្លូវការ នាថ្ងៃទី ៣១ ខែឧសភា និងថ្ងៃទី ១ - ២ ខែមិថុនា នៅទីក្រុងម៉ានីល។

នៅក្នុងព្រឹត្តិការណ៍នេះ ភ្ញៀវទស្សនាអាចពិសោធដោយផ្ទាល់នូវផលិតផលរថយន្តអគ្គិសនីបៃតង និងឆ្លាតវៃរបស់ VinFast រួមមានម៉ូដែល SUV អគ្គិសនី VF e៣៤, VF ៥, VF ៧ និង VF ៩; រួមជាមួយនឹងម៉ូតូអគ្គិសនីចំនួន ៦ ម៉ូដែល និងកង់អគ្គិសនី VF DrgnFly។

ផលិតផលរថយន្តអគ្គិសនីមួយចំនួនរបស់ VinFast ។ រូបថត៖ Van Xuyen/BNEWS/TTXVN

ឈានចូលទីផ្សារហ្វីលីពីន VinFast នាំមកនូវផលិតផលរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី និងកង់អគ្គិសនី ជាមួយនឹងការរចនាបែបទំនើបនិងច្ចេកវិទ្យាឆ្លាតវៃ តាមនោះ កំណត់ការពិសោធន៍អគ្គិសនីគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ហ្វីលីពីន។ ក៏ដូចជាទីផ្សារផ្សេងទៀតដែរ VinFast បានប្តេជ្ញានាំមកនូវគោលជួញដូរ និងសេវាកម្មល្អបំផុតសម្រាប់អ្នកប្រើប្រាស់ហ្វីលីពីន ដើម្បីជួយពន្លឿនការផ្លាស់ប្តូរពីរថយន្តសាំងទៅរថយន្តអគ្គិសនីនៅក្នុងប្រទេស ហ្វីលីពីន។

VinFast បានបញ្ជាក់កិត្យានុភាពរបស់ខ្លួនជាមួយនឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិជាច្រើនដូចជា អាមេរិក កាណាដា អឺរ៉ុប និងថ្មីៗនេះនៅប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និងថៃ។ ហ្វីលីពីនគឺជាជំហានថ្មីមួយសម្រាប់ VinFast ក្នុងយុទ្ធសាស្ត្រពង្រីកទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។ ជាមួយនឹងការបង្ហាញខ្លួននៅក្នុងទីផ្សារធំទីបីនៅអាស៊ីអាគ្នេយ៍ក្នុងឆមាសទីមួយឆ្នាំ ២០២៤ VinFast បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការដណ្តើមយកទីផ្សារក្នុងតំបន់ រួមចំណែកក្នុងការលើកកម្ពស់ការដឹកជញ្ជូនអគ្គីសនីទូទាំងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ

វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាល វាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ។ ជាពិសេស ភាគីទាំងពីរត្រូវបន្តរក្សាប្រសិទ្ធភាពនូវយន្តការ ពិគ្រោះយោបល់នយោ បាយ ជាប្រចាំនៅថ្នាក់អនុរដ្ឋមន្ត្រី។

Top