• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការនិងការវិនិយោគក្នុងឧស្សាហកម្មសឺមីកុងឌុកទ័ររបស់វៀតណាម

ការិយាល័យពាណិជ្ជកម្មវៀត ណាមនៅសិង្ហបុរី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានសម្របសម្រួលជាមួយសមាគមឧស្សាហកម្ម សឺមីកុង ឌុកទ័រសិង្ហបុរី (SSIA) រៀបចំសិក្ខាសាលាមួយដើម្បីណែនាំសក្តានុពល គុណសម្បត្តិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃឧស្សាហកម្មសឺមីកុងឌុកទ័រនៅវៀតណាម។
សិក្ខាសាលានេះបានទាក់ទាញធុរកិច្ច និងអ្នកជំនាញមួយចំនួនធំឱ្យចូលរួមតាមអ៊ីនធឺណិត និងដោយផ្ទាល់ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងពិធីបើក  នាយកប្រតិបត្តិ SSIA លោក Ang Wee Seng បានឲ្យដឹងថា វៀតណាមកំពុងក្លាយជាទិសដៅសំខាន់យ៉ាងឆាប់រហ័សសម្រាប់ការវិនិយោគលើការច្នៃប្រឌិត ការផលិត និងគ្រឿងអេឡិចត្រូនិក ឧបត្ថម្ភដោយការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាល បរិយាកាសធុរកិច្ចប្រសើរឡើង និងទីតាំងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងនៅទូទាំងខ្សែសង្វាក់តម្លៃសឺមីកុងឌុកទ័រទាំងមូល ចាប់ពីការរចនារហូតដល់ការដំឡើង ការធ្វើតេស្ត និងការវេចខ្ចប់។ វិស័យផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់វៀតណាម កំពុងជំរុញឱ្យមានតម្រូវការសម្រាប់ឧបករណ៍សឺមីកុងឌុកទ័រ។

ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មសឺមីកុងឌុកទ័រ នាពេលខាងមុខ លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរី បានឲ្យដឹងថា សហគ្រាសវៀតណាមកំពុងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យបច្ចេកទេស សឺមីកុងឌុកទ័រផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូ និកជំនាន់ថ្មីដែលរួមបញ្ចូលបន្ទះឈីបឯកទេស និងបន្ទះឈីប AI; បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទាក់ទាញការវិនិយោគពីសាជីវកម្ម ដសឺមីកុងឌុកទ័រ ធំៗនៅលើពិភពលោក ដោយហេតុនេះ រៀនសូត្រពីបទពិសោធន៍ក្នុងការអភិវឌ្ឍនិងផ្ទេរបច្ចេកវិទ្យាទំនើប; ជំរុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបំពេញគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top