• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការវិនិយោគអចលនទ្រព្យសម្រាប់​ទេសចរណ៍កសិកម្មនៅ​វៀតណាម

នាថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយនឹងប្រព្រឹត្តទៅព្រឹត្តិការណ៍ “តុមូលជំរុញការវិនិយោគអចលនទ្រព្យ៖ ទេសចរណ៍កសិកម្មវៀតណាម” ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍អចលនទ្រព្យ (RED Center) សម្របសម្រួលជាមួយវិទ្យាស្ថានសេដ្ឋកិច្ចទេសចរណ៍កសិកម្មរៀបចំឡើង។
រូបភាព៖ គណៈរៀបចំកម្មវិធី

បញ្ហាដូចជាគោលនយោបាយរបស់រដ្ឋ របស់មូលដ្ឋាន និងឱកាសវិនិយោគ ត្រូវបានអ្នកជំនាញវិភាគយ៉ាងហ្មត់ចត់និងចែករំលែកព័ត៌មានក្នុងព្រឹត្តិការណ៍នេះ។ ទន្ទឹមនឹងការឧទ្ទេសនាមគោលនយោបាយជួយឧបត្ថម្ភវិនិយោគរបស់រដ្ឋ ក្នុងការអភិវឌ្ឍទេសចរណ៍កសិកម្ម តុមូលជំរុញការវិនិយោគក៏នឹងជូនដំណឹងអំពីគម្រោងសក្តានុពលដែលកំពុងអំពាវនាវការវិនិយោគលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ កសិកម្មនិងរុក្ខាប្រមាញ់នៅតាមមូលដ្ឋាន។ លើសពីនេះទៀត តុមូលក៏មានសកម្មភាពជួបប្រាស្រ័យនិងផ្លាស់ប្តូរការតភ្ជាប់រវាងសហគ្រាសដែលបាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍអចលនទ្រព្យសម្រាប់ការអភិវឌ្ឍទេសចរណ៍និយាយរួមនិងទេសចរណ៍កសិកម្មនិយាយដោយឡែក។

រដ្ឋាភិបាលវៀតណាមបានកំណត់ដល់ឆ្នាំ ២០៣០ ទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top