• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការនាំចេញផ្លែគូលេនវៀតណាមទៅកាន់ទីផ្សារពិភពលោក

នាព្រឹកថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងសារគមនាគមន៍សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Giang និងខេត្ត Hai Duong បានរៀបចំវេទិកា “Vietnamese Lychees go global”- “នាំចេញផ្លែគូលេនវៀតណាមទៅកាន់ទីផ្សារពិភពលោក”។

បច្ចុប្បន្ននេះ ផ្លែគូលេនរបស់វៀតណាមល្បីឈ្មោះដោយមានតំបន់ដាំចំនួនពីរគឺគូលេន Thanh Ha ខេត្ត Hai Duong និងគូលេន Luc Ngan ខេត្ត Bac Giang បានមានវត្តមាននៅក្នុងប្រទេសនិងដែនដីជាង ៣០។ នៅឆ្នាំ២០២២ ផ្លែគូលេន​វៀតណាមត្រូវបានគេព្យាករណ៍ថានឹងបានផលល្អដោយមានបរិមាណ ៣២ ម៉ឺនតោន។ ខេត្ត Bac Giang ជាតំបន់ដាំដើម​គូលេនធំជាងគេនៅប្រទេសវៀតណាមដែលមានផ្ទៃដីជាង ២៨,០០០ ហិកតា ហើយបរិមាណផលត្រូវបានគេរំពឹងថានឹងសម្រេចបានប្រហែល ១៨០,០០០ តោន។

  ពិភាក្សាដំណោះស្រាយដើម្បីជំរុញការនាំចេញផ្លែគូលេនទៅកាន់ទីផ្សារថ្មីៗ (រូបថត៖ vov.vn)  

ខេត្ត Hai Duong មានផ្ទៃដីប្រហែល ៩,០០០ ហិកតា និងទិន្នផលប្រមូលផលដែលរំពឹងទុកថាមានប្រហែល ៦ ម៉ឺនតោន។ ក្នុងវេទិកានេះ លោក Tran Van Quan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានឲ្យដឹងថា៖ ផ្លែគូលេនជាធម្មតាទុំស្រុះក្នុងរយៈពេលខ្លីពីខែឧសភាដល់ខែកក្កដា ដោយទទួលបានទិន្នផលច្រើននិងរយៈពេលប្រមូលផលខ្លី ដូច្នេះ ការតភ្ជាប់ពាណិជ្ជកម្ម ការស្វែងរកទីផ្សារគឺជាការចាំបាច់បំផុត។

នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំខេត្ត Hai Duong និងខេត្ត Bac Giang បានជូនព័ត៌មានដ៏មានសារៈប្រយោជន៍ស្តីពីការតំរង់ទិសតំបន់ដាំដើមគូលេនប្រកបដោយសុវត្ថិភាពនៅតាមមូលដ្ឋាន ក៏ដូចជាដំណោះស្រាយដើម្បីសម្រេចបាននូវបំណងចង់ពង្រីកទីផ្សារនាំចេញផ្លែគូលេន។

លោក Phan The Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យដឹងថា៖ “ខេត្ត Bac Giang កំពុងឈានចូលរដូវប្រមូលផលផ្លែគូលេននៅឆ្នាំ ២០២២។ យើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការរៀបចំលក្ខខណ្ឌក្នុងការផលិត ការកែច្នៃនិងការនាំចេញផ្លែគូលេនដែលមានគុណភាពខ្ពស់។ល។  យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានជំនួយនិងការយកចិត្តទុកដាក់ពីក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការអន្តរជាតិ... ក្នុងការតភ្ជាប់ ការពង្រីកទីផ្សារនិងការលើកកម្ពស់ការនាំចេញផ្លែគូលេន”។

នៅក្នុងវេទិកានេះ ការតាំងពិព័រណ៍ឌីជីថល "ផ្លែគូលេនវៀតណាមទៅកាន់ពិភពលោក" ក៏ត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទេសនាមដល់ស្ថានតំណាងការទូត អង្គការអន្តរជាតិ ស្ថាប័នពាណិជ្ជកម្ម សហគ្រាសក្នុងស្រុកនិងអន្តរជាតិ៕

kh.qdnd.vn

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top