• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបសំណេះសំណាល​រំលឹកខួបលើកទី ៤០ ទិវាជ័យ​ជំនះ​សង្គ្រាម​ការពារពំ្រដែន​និរតីនៃមាតុភូមិ

នាព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំជំនួបសំណេះសំណាលរំលឹកខួបលើកទី ៤០ ទិវាជ័យជំនះសង្គ្រាមការពារពំ្រដែននិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ពប្រជាជនកម្ពុជាដណ្ដើមបានជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ មករា)។

ទិដ្ឋភាពនៃជំនួបសំណេះសំណាលរំលឹកខួបលើកទី ៤០ ទិវាជ័យជំនះសង្គ្រាមការពារពំ្រដែននិរតីនៃមាតុភូមិ

នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Huynh Cach Mang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្តបានពង្រីក តម្លៃប្រាក់នាំចេញទ្វេភាគីឆ្នាំ២០១៨ទទួលបាន ៤,៥ ពាន់លានដុល្លារអាមេរិក ហើយខិតខំប្រឹងប្រែងទទួលបាន ៥ ពាន់លានដុល្លារអាមេរិកមុនឆ្នាំ២០២០។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ទីក្រុងហូជីមិញបានទទួលស្វាគមន៍​គណ​ប្រតិភូថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងក្រសួងនានារបស់កម្ពុជារាប់រយក្រុម មកទស្សនា និងរៀនសូត្របទពិសោធន៍ ក៏ដូចជាបញ្ជូនគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្មាភិបាលក្រសួង ស្ថានប័ននានារបស់ទីក្រុងទៅទស្សនានិងជំរុញពាណិជ្ជកម្ម វិនិយោគនៅកម្ពុជាផងដែរ។

ចំណែកលោក អឹម ហែម អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល អតីតអ្នកជំនាញ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដោយបានជំនះពុះពារលើការលំបាកសាកល្បង ជួយឧបត្ថម្ភគាំទ្រប្រជាជននិងប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top