• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដំណើរការជំនួបពិភាក្សា។
ទិដ្ឋភាពនៃជំនួបពិភាក្សា។ (រូបថត៖ VNA)

ក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាលើការពង្រឹងដោយឥតឈប់ឈរនូវមូលដ្ឋានគ្រឹះនៃទំនុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយអះអាងសារជាថ្មីនូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពប្រើប្រាស់ទឹកដីនៃប្រទេសម្ខាង ដើម្បីប្រឆាំងឬគំរាមកំហែងដល់សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសម្ខាងទៀត; បង្កើនការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ក៏ដូចជាជំរុញការតភ្ជាប់ផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍។ ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារជាច្រើនទាក់ទងនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ព្រំដែន និងច្រកទ្វារ ហើយបានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវល្បឿនលឿន ទីក្រុងហូជីមិញ/ម៉ុកបៃ - បាវិត/ភ្នំពេញ; ស្រាវជ្រាវការពង្រីកផ្លូវហោះហើរដែលតភ្ជាប់វៀតណាម - កម្ពុជា វៀតណាម - ឡាវ - កម្ពុជា; ស្រាវជ្រាវការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់សេដ្ឋកិច្ចឆ្លងដែន; ព្រមព្រៀងគ្នាសម្រួលដល់នីតិវិធីជម្រះគយនៃទំនិញរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើនការសម្របសម្រួលនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ អាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងសម្របសម្រួលជាមួយប្រទេសអាស៊ាន ដើម្បីពង្រឹងសាមគ្គីភាព ភាពខ្លួនទីពឹងខ្លួន ជំរុញការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដោយផ្អែកលើការធានាបាននូវតួនាទីមជ្ឈភាពរបស់អាស៊ាន រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

បញ្ចប់ជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញធ្វើជាសាក្សីនៃពិធីផ្លាស់ប្ដូរផែនការសហប្រតិបត្តិការក្នុងវិស័យព័ត៌មានសម្រាប់ដំណាក់កាល ២០២៦-២០៣០ រវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងព័ត៌មានកម្ពុជា៕

តាម​ vovworld.vn/km-KH

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top