• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាការងារជាន់ខ្ពស់វៀតណាម-សហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី ១៤ មករា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin។
ជំនួបពិភាក្សាការងារជាន់ខ្ពស់វៀតណាម-សហព័ន្ធរុស្ស៊ី។ (រូបថត៖ VNA)

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសន្ទនា ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ជំរុញទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្តាញ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល - ប្រេងឧស្ម័ន ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន... ភាគីទាំងពីរបានឯកភាពថា គួរតែមានដំណោះស្រាយ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងការទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីជាសមាជិក; បន្តស្រាវជ្រាវ និងបង្កើតលក្ខខណ្ឌបើកទ្វារឲ្យទំនិញរបស់គ្នាទៅវិញទៅមក ដូចជាកសិផលនិង ឱសថ ជាដើម។

នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សសាស្ត្រ ដោយទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល បង្កើនការបង្រៀនភាសាវៀតណាមនៅរុស្ស៊ី និងភាសារុស្ស៊ីនៅវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសាកលវិទ្យាល័យបច្ចេកទេសវៀតណាម-រុស្ស៊ី; រុស្ស៊ីបន្តផ្តល់អាហារូបករណ៍ បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ។ល។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ ដោយអះអាងថា នឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា។

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅវៀតណាម និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនលើវិស័យវិទ្យាសាស្ត្រ ព័ត៌មាននិងទូរគមនាគមន៍ វប្បធម៌។ ល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Vladimirovich Mishustin

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏មានតម្លៃ និងអស់ពីចិត្ត ដែលប្រជាជនសូវៀត ប្រជាជនស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនៃការតស៊ូ ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិផងដែរ; បញ្ជាក់ថា វៀតណាមគោរពពិសេសចំពោះទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

Top