• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជោគជ័យនីមួយៗរបស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែមានការចូលរួមចំណែក របស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារី និងប្រធានតំណាងនៃអង្គការអន្តរជាតិ


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh៖ " ជោគជ័យនីមួយៗ របស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែមានការចូលរួម ការរួមវិភាគទាននិងវត្តមាន របស់បណ្ដាឯកអគ្គរដ្ឋទូត ភារធារីនិងប្រធានតំណាងនៃអង្គការអន្តរជាតិនានា" (រូបថត៖ TTXVN)

 នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត ណាមបានសហការ ជាមួយ​គណៈ​កម្មាធិការ​ប្រជាជនទីក្រុងហាណូយ រៀបចំ ​ជំនួបជាមួយបណ្ដាឯកអគ្គ​រដ្ឋទូត ភារធារីនិង​ប្រធាន​តំណាង​នៃអង្គការ​អន្តរជាតិ​ ប្រចាំនៅទីក្រុងហាណូយ​។
 
អញ្ជើញថ្លែងនៅជំនួ​បនេះ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេ​សវៀតណាម លោក Pham B​inh Minh បាន​លើក​ត្រដែ​​តរាល់សមិទ្ធផលដែលវៀតណាមសម្រេ​ចបាន ក្នុងឆ្នាំ២០​១៨។ លោកឧ​បនាយករដ្ឋមន្រ្តីបា​នសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១​៩ វៀត ណាមនឹង​បន្តពង្រឹងនិង​ពង្រីក​ទំនាក់ទំនង​កិច្ចការ​បរទេស​អោយកាន់​តែស៊ី​ជំរៅ ប្រ​កបដោយប្រសិទ្ធភាព ព្រមទាំងជំរុញបន្ថែមទៀ​តការធ្វើសមាហរណកម្មអ​ន្តរ​ ជាតិ ជាពិសេសគឺ​ការចូលរួមយ៉ាងខ្លាំងក្លាក្នុង​ការតភ្ជាប់ខាងសេដ្ឋកិច្ចនានា ក៏​ដូច ជាអនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវកិច្ច​ព្រមព្រៀងពា​ណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថ​លេខា សំដៅនាំមកនូ​វកាលានុវត្តភាពធំៗសម្រាប់​កិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិ​ងវិនិយោគរវាង វៀតណាមជា​មួយបណ្ដា ប្រទេសផងដែរ​។
 
ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ក៏បានថ្លែង អំណរគុណ​ចំពោះកា​ររួមវិភាគ​ទាន​យ៉ាង​សកម្មរបស់​បណ្ដាឯកអគ្គរដ្ឋទូត ភារ​ធារី និងប្រធានតំណាងអង្គការអ​ន្តរ​ជាតិ ទៅក្នុងការ​ពង្រឹងនិង​ពង្រីកទំ​នាក់​ទំនងមិត្ត ភាពនិងកិច្ចសហប្រតិបតិ្តការរវាង​វៀតណាមជាមួយបណ្ដាប្រទេសនិង​អង្គការ អន្តរជា​តិ​ផ្សេងៗ​។ លោក Pham Binh Minh បានអះអាងថា ជោគជ័យនីមួយៗ របស់វៀតណាមក្នុងឆ្នាំ២០១៨សុទ្ធតែ​មាន​ការចូលរួម​ ការរួមវិភាគទាននិងវត្តមាន​ របស់បណ្ដាឯកអគ្គរដ្ឋ​ទូត ភារធារីនិង​ប្រធាន​តំណាង​នៃអង្គការ​អន្តរជាតិ​នានា ផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top