ជាមួយនឹងការបើកជើងហោះហើរត្រង់ថ្មីនេះ
ក្រុមហ៊ុនអាកាសចរណ៍ វៀត ណាម គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ដែលដំណើរការជើងហោះហើរត្រង់ហាណូយ-ភ្នំពេញ។
ពេលវេលាហោះហើរត្រង់គឺត្រឹមតែ ១ ម៉ោង ៥៥ នាទីប៉ុណ្ណោះ។
ពីមុនអ្នកដំណើរដែលចង់ហោះហើរពីហាណូយទៅភ្នំពេញត្រូវចំណាយពេលប្រហែល ៣ ម៉ោង
ព្រោះត្រូវឆ្លងកាត់នៅទីក្រុងវៀងចន្ទន៍ (ឡាវ)។ ជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ
ដំណើរការជាមួយនឹងប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus
A321 ទំនើប។
ផ្លូវហោះហើរថ្មីនេះនឹងបង្កើនចំនួនជើងហោះហើរសរុបរវាងប្រទេសវៀតណាម និងកម្ពុជា
របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដល់ ៥ ផ្លូវចាប់ពីចុងខែតុលា
ហើយចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៨៦ ជើងក្នុងមួយសប្តាហ៍។
អញ្ជើញចូលរួមក្នុងពិធីបើកនេះ
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកគណៈកម្មាធិការរដ្ឋនៃអាកាសចរស៊ីវិលកម្ពុជា
បានបញ្ជាក់ថា ការបើក ជើងហោះហើរត្រង់ហាណូយ-ភ្នំពេញ
រួមចំណែកធ្វើឱ្យការតភ្ជាប់អាកាសចរណ៍រវាងប្រទេសទាំងពីរមានភាពល្អឥតខ្ចោះ
និងនាំមកនូវជម្រើសកាន់តែប្រសើរឡើងសម្រាប់អ្នកដំណើរ។ ជាពិសេសពាណិជ្ជករ
និងភ្ញៀវទេសចរណ៍មកពីភាគីទាំងសងខាង ក៏ដូចជាអន្តរជាតិ។ ទន្ទឹមនឹងនោះ
ការបើកជើងហោះហើរនេះ ក៏ជានិមិត្តរូបនៃទំនាក់ទំនងជិតស្និទ្ធ
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា៕







