• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភបញ្ចូនពលរដ្ឋវៀតណាមពីអ៊ុយក្រែនមកកាន់ប៉ូឡូញដើម្បីវិលត្រឡប់មកប្រទេសវិញ

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យប៉ូឡូញជួយឧបត្ថម្ភនិងផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋវៀតណាមជិត ១០០០នាក់ ដែលកំពុងបន្តមកប្រទេសប៉ូឡូញពីអ៊ុយក្រែន។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបភារធារីស្ថានទូតប៉ូឡូញប្រចាំនៅទីក្រុងហាណូយ Maciej Duszynski (រូបថត៖ vov.vn)  

នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបភារធារីស្ថានទូតប៉ូឡូញប្រចាំនៅទីក្រុងហាណូយ Maciej Duszynski, រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ូឡូញ ដែលបានជួយឧបត្ថម្ភនិងបង្កើតលក្ខណៈងាយស្រួល សម្រាប់ពលរដ្ឋ វៀតណាមជិត ២ ពាន់នាក់ដែលជម្លៀសចេញពីប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ព្រមទាំងផ្តល់កន្លែងស្នាក់នៅ ឱសថ និងសម្ភារៈចាំបាច់នានា។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យប៉ូឡូញជួយឧបត្ថម្ភនិងផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋវៀតណាមជិត ១០០០នាក់ ដែលកំពុងបន្តមកប្រទេសប៉ូឡូញពីអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ពិចារណាអនុញ្ញាតឱ្យជនជាតិវៀតណាមដែលមានទីលំនៅរយៈពេលវែងក្នុងប្រទេសអ៊ុយក្រែន បន្តស្នាក់នៅប្រទេសប៉ូឡូញរហូតដល់ពួកគេអាចវិលត្រឡប់ទៅអ៊ុយក្រែនវិញ នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។

ភារធារីនៃស្ថានទូតប៉ូឡូញ Maciej Duszynski បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប៉ូឡូញបានបង្កើតលក្ខណៈងាយស្រួលសម្រាប់ពលរដ្ ឋនៃប្រទេសផ្សេងៗរួមទាំងពលរដ្ឋវៀតណាមមក ប៉ូឡូញពីអ៊ុយក្រែន។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា លោកនឹងផ្តល់ការឧបត្ថម្ភជាអតិបរមាសម្រាប់បែបបទពាក់ព័ន្ធ នឹងជើងហោះហើរជម្លៀសពលរដ្ឋវៀតណាមពីប្រទេសប៉ូឡូញទៅកាន់ប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top