• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជូនពរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នាព្រឹកថ្ងៃទី ៨ មេសា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក Dao Ngoc Dung និងថ្នាក់ដឹកនាំទីក្រុង Can Tho បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក នៅសមាគមព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho និងវត្តមុនីរង្សី នៅខ័ណ្ឌ Ninh Kieu; ពុទ្ធិកសិក្សាថេរវាទខ្មែរ; ចូលរួមពិធីសម្ពោធផ្ទះសម្រាប់គ្រួសារជនជាតិភាគតិចនៅភូមិ Thoi Hiep A (ទីរួមស្រុក Thoi Lai ស្រុក Thoi Lai) ក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។
រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា លោក Dao Ngoc Dung ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅសមាគមសមាគ្គីព្រះសង្ឃស្នេហាជាតិនៅទីក្រុង Can Tho (រូបថត៖ Ngoc Quyen/កាសែត Can Tho)

នៅទីកន្លែងអញ្ជើញទៅទស្សនា លោក Dao Ngoc Dung បានស្នើឱ្យសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho បន្តដើរតួនាទីដ៏ល្អជាស្ពានរវាងបក្ស និងរដ្ឋ ដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធសាសនិកជនខ្មែរ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរកសាងផែនមហាសាមគ្គីជនជាតិ  រួមចំណែកកសាងមាតុភូមិដ៏សម្បូររុងរឿង អរិយធម៌ និងវិបុលភាព។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានប្រគល់អំណោយដល់ជនមានកិត្យានុភាពចំនួន៣០នាក់ក្នុងចំណោមជនជាតិខ្មែរ គ្រួសារជនជាតិខ្មែរក្រីក្រចំនួន១០គ្រួសារនៅខ័ណ្ឌ O Mon និងខ័ណ្ឌ Co Do; បានចូលរួមពិធីសម្ពោធផ្ទះថ្មី របស់លោកស្រី Lieu Thi Vang នៅភូមិ Thoi Hiep ទីរួមស្រុក Thoi Lai ស្រុក Thoi Lai ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top