• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ ជប៉ុនជម្លៀសមនុស្សចំនួន ៤៦ នាក់ចេញ​ពី​អ៊ីស្រាអែល ក្នុងនោះមានពលរដ្ឋវៀតណាមចំនួន ៤ នាក់

យន្តហោះដឹកប្រេង ASDF KC-767 មួយគ្រឿងទៀតបានដឹកជនជាតិជប៉ុនចំនួន ៦០ នាក់ ជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ ជាមួយសមាជិកគ្រួសារចំនួន ៥ នាក់។
នកកាន់លិខិតឆ្លងដែនបរទេសត្រៀមចាកចេញពី Gaza តាមច្រកព្រំដែន Rafah ។ រូបថត៖ THX/TTXVN

រដ្ឋាភិបាលជប៉ុននាថ្ងៃទី ៣ វិច្ឆិកា បានប្រកាសថាយន្តហោះមួយគ្រឿងរបស់កងកម្លាំងស្វ័យការពារដែនអាកាស (ASDF) របស់ប្រទេសនេះបានជម្លៀសមនុស្សចំនួន ៤៦ នាក់ចេញពីអ៊ីស្រាអែល ក្នុងនោះមានជនជាតិជប៉ុន ២០ នាក់ ជនជាតិកូរ៉េខាងត្បូងចំនួន ១៥ នាក់ ជនជាតិវៀតណាមចំនួន ៤ នាក់ និងជនជាតិតៃវ៉ាន់(ចិន) ចំនួន ១ នាក់ ។ នេះជាប្រតិបត្តិការជម្លៀសលើកទីពីររបស់ជប៉ុនចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីខែមុន។

កាលពីខែមុន យន្តហោះដឹកប្រេង ASDF KC-767 មួយគ្រឿងទៀតបានដឹកជនជាតិជប៉ុនចំនួន ៦០ នាក់ ជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ ជាមួយសមាជិកគ្រួសារចំនួន ៥ នាក់ពីទីក្រុង Tel Aviv ក៏បានធ្វើដំណើរឆ្លងកាត់ហ្ស៊កដានី ហើយបន្ទាប់មកបានហោះវិលត្រឡប់ទៅទីក្រុងតូក្យូវិញផងដែរ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top