ព័ត៌មាន
ជម្រុញការផ្សាភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍-សហប្រតិបត្តិការអំពីសមត្ថភាពផលិតកម្មរវាងប្រទេសនានាក្នុងតំបន់
នារសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការ សេដ្ឋកិច្ច មជ្ឈឹមបានរៀបចំសិក្ខាសាលាទទួលយកមតិ អ្នកជំនាញការក្នុងគម្រោងផែនការ ស្តីពី “ការផ្តួចផ្តើមគំនិតផ្សាភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងសហប្រតិបត្តិការអំពីសមត្ថភាពផលិតកម្ម រវាងវៀតណាមនិងជប៉ុន” “ការផ្តួចផ្តើមគំនិតផ្សា ភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងសហប្រតិបត្តិការអំពីសមត្ថភាពផលិតកម្មរវាងវៀតណាមនិងចិន” និង “គំរោងមេស្តីពីមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែនវៀតណាម-ចិន”។ នៅទីនេះ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រ និងអ្នកគ្រប់គ្រងបាន បំភ្លឺច្បាស់នូវភាពចាំបាច់ក្នុងការកសាងគម្រោងការ បែបផែន កសាងនិងការអនុវត្ត។ ចំពោះគម្រោងការទាំងបីនេះ មតិជាច្រើនបានស្នើថា ត្រូវយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយការ ផ្លាស់ប្តូរបច្ចេកវិទ្យារវាងវៀតណាមនិងជប៉ុនលើគ្រប់វិស័យ បែបផែនផ្សាភ្ជាប់ សមត្ថភាពផលិតកម្មរវាងវៀតណាមនិងចិន និងស្នើរឲ្យមានរូបសណ្ឋានបង្កើតនិង អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចឆ្លងដែនប្រកបដោយប្រសិទ្ធិភាពនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម