• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនអះអាងសារជាថ្មីពីការគាំទ្រចំពោះសណ្តាប់ធ្នាប់មួយដោយផ្អែកលើច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

ជប៉ុនបានគាំទ្រយ៉ាងខ្លាំង ចំពោះការអនុលោមតាមសេចក្តីសម្រេចឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុង La Haye (ប្រទេស ហូឡង់) ស្តីពីបញ្ហានៅសមុទ្រខាងកើត។
  រូបថត៖ baotintuc.vn  

ចែករំលែកនៅលើបណ្តាញសង្គម Twitter ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅហ្វីលីពីន លោក Kashikawa Kazuhiko បានចាត់ទុកថា គោលដៅធានាសណ្តាប់ធ្នាប់និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គឺជាក្តីកង្វល់ស្របច្បាប់របស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ។ នេះគឺជាតំបន់ដែលមានផ្លូវសមុទ្រដ៏សំខាន់ ចាំបាច់ត្រូវរក្សាស្ថានភាពសេរីនិងបើកចំហ។ ជប៉ុនចាត់ទុកថា រាល់ទង្វើប្រើប្រាស់កម្លាំងឬការបង្ខិតបង្ខំក្នុងតំបន់នេះ គឺមិនអាចទទួលយកបានឡើយ។ ជាងពេលណាៗទាំងអស់ បច្ចុប្បន្ននេះ ការអនុលោមតាមសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋគឺមានសារៈសំខាន់ណាស់ ចំពោះប្រទេសទាំងអស់ មិនថាប្រទេសធំ ឬតូចក៏ដោយ។

កាលពីខែកក្កដាឆ្នាំ ២០១៦ PCA បានចេញសេចក្តីសម្រេចដ៏សំខាន់មួយដោយបដិសេធការទាមទារមិនសមហេតុផលរបស់ចិនអំពី "សិទ្ធិប្រវត្តិសាស្ត្រ" ចំពោះដែនសមុទ្រនៅក្នុងអ្វីដែលហៅថា បន្ទាត់ប្រាំបួនចំណុចដែលគ្របដណ្តប់ ៨០% នៃសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top