• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនពន្យារពេលដាក់ទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េ


 ជប៉ុនពន្យារពេលដាក់ទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េ
 

 នាថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៩ សារព័ត៌មានជប៉ុនបានចេញផ្សាយថា រដ្ឋាភិបាល ប្រទេស​នេះនឹង ពន្យា​រពេល ដាក់​ទណ្ឌកម្ម​ដោយឯកតោភាគីទៅលើកូរ៉េខាងជើងក្នុងរយៈពេល ២ ឆ្នាំបន្ថែមទៀត។
 
នៅក្នុង​សម័យប្រជុំរបស់គណៈកម្មការកិច្ចការបរទេសគណៈបក្ស LDP នាថ្ងៃដដែលនោះ ក្រសួង​ការ​បរទេស​ជប៉ុន​បាន​បំភ្លឺថា ការពន្យារពេលដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងក្នុងរយៈពេល ២ ឆ្នាំបន្ថែមទៀត ដោយសារ​តែ​កិ​ច្ច​ប្រជុំកំពូលលើកទី២ រវាងអាមេរិក និងកូរ៉េខាងជើង បានបញ្ចប់​ដោយ​មិន​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរនោះទេ។ សមាជិក គណៈបក្ស LDP មួយចំនួន​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ បានយល់ព្រមជាមួយទស្សនៈរបស់រដ្ឋអំណាច និងបានអះអាងថាគប្បីបន្តរក្សាកាយវិការនេះជាដាច់ខាត ជាមួយ​កូរ៉េខាងជើង។ ក្នុងចំណោមបទដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់      ជប៉ុនទៅលើកូរ៉េខាងជើង រួមមា​ន​បទដាក់ទណ្ឌកម្មចំនួន ២ នឹងផុតកំណត់នៅថ្ងៃទី ១៣ ខែមេសា ពោលគឺ​បទ​បញ្ជាហាម​ឃាត់​នាំ​ចេញ​នាំចូល​ដ៏ទូលំទូលាយជា មួយកូរ៉េខា​ងជើង និងបទ​បញ្ជា​ហាម​ឃាត់​នាវា​ដែល​ធ្លាប់​ចុះចតនៅ​កំពង់​ផែកូរ៉េខាង​ជើង ​ត្រូវបានអនុញ្ញាតឱ្យចុះចតនៅកំពង់ផែជប៉ុនវិ​ញផងដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top