• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនចាប់ផ្តើមបង្ហូរទឹកកាកសំណល់លើកទី២ ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Fukushima

កាលពីម្សិលមិញ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញសេចក្តីប្រកាសព័ត៌មានដោយអះអាងថា កំហាប់ tritium នៅក្នុងទឹកដែលបញ្ចេញលើកទី ២ គឺ"ទាបជាងដែនកំណត់ដែលបានអនុញ្ញាត " ។
ទេសភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងខេត្ត Fukushima ប្រទេសជប៉ុន (រូបថត៖ Kyodo/VNA)

នាថ្ងៃទី ៥ ខែតុលា ជប៉ុនបានចាប់ផ្តើម បង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ដែលត្រូវបានចម្រោះជាលើកទី២ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីការបង្ហូរលើកទី ១ ត្រូវបានអនុវត្តន៍ក្នុងដែនកំណត់សុវត្ថិភាពដែលត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី ២៤ សីហា ដល់ថ្ងៃទី ១១ កញ្ញា។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា ដំណាក់កាលទី ២ នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ២៣ តុលាខាងមុខ ជាមួយនឹងបរិមាណទឹកសំណល់សរុបចំនួន ៧៨០០ តោន ស្មើនឹងបរិមាណទឹកដែលបានបង្ហូរក្នុងដំណាក់កាលទីមួយ។ កាលពីម្សិលមិញ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញសេចក្តីប្រកាសព័ត៌មានដោយអះអាងថា កំហាប់ tritium នៅក្នុងទឹកដែលបញ្ចេញលើកទី ២ គឺ"ទាបជាងដែនកំណត់ដែលបានអនុញ្ញាត " ។

តាមផែនការជប៉ុន នឹងបង្ហូរទឹកកាកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រុះប្រមាណ ៣១ ២០០ តោនតាមដំណាក់កាលចំនួន ៤ រហូតដល់ខែមិនា ឆ្នាំ២០២៤ ខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top