• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនគោរពហើយមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) បានអញ្ចើញទទួលជួបជាមួយលោក Kanehara Nobukatsu ទីប្រឹក្សារបស់ប្រធានការិយាល័យគណៈរដ្ឋមន្រ្តី អនុ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន។ 
 

 នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៩​ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអញ្ចើញ​ទទួលជួបជាមួយលោក Kanehara Nobukatsu ទីប្រឹក្សា​របស់ប្រធាន​ការិយាល័យ​គណៈ​រដ្ឋ​មន្រ្តី អនុ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សា​សន្តិសុខជាតិជ​ប៉ុន​។
 
នៅជំនួប​នេះ លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះរដ្ឋា ភិបាល​ជប៉ុន​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​ឱឡារឹកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc ដែលបាន​អញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​ កំពូល G20 និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃ ទី២៧ ខែមិថុនា ដល់ថ្ងៃទី១ខែ​កក្កដា​កន្លង​ទៅ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមបាន​សម្ដែង​ក្ដីសោម​នស្ស​រីករាយ​ចំពោះកា​រអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយនិង ជាក់​ស្ដែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវា​ងវៀត​ណាម និង​ជប៉ុន។
 
ជាការ​ឆ្លើយតប លោក Kanehara Nobukatsu បានអះអាងថា ជប៉ុនគោរព និងមានគោល បំណងចង់​បង្កើន​កិច្ច​សហប្រតិ​បតិ្តការជាមួយវៀតណាម ព្រ​មទាំង នឹងបន្តជួយឧបត្ថម្ភដល់ វៀ​ត ណាមក្នុងការ​អភិវឌ្ឍយ៉ាង​ឆាប់រហ័ស​និង​ប្រកប ដោយចីរភាពផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top