• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុន និងវៀតណាមនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh  (រូបថត៖ TTXVN)
 

កិច្ច​ប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣ គ្រោងនឹង រៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ៩ ខែ​កក្កដា​។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ក្នុង​សេចក្តីប្រកាសនាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​បណ្ដារដ្ឋមន្ត្រីនឹងធ្វើការពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងប្រទេសចំនួន ៥ នៅ​អនុ​តំបន់​ទន្លេ​ មេគង្គលើវិស័យសុខាភិបាល ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធទៅនឹងជំងឺរាតត្បាត និងការពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ចជប៉ុន - មេគង្គ ក្រោយពីជំងឺរាតត្បាតសកល COVID-19 ត្រូវបានគ្រប់គ្រងផងដែរ៕

 

តាម VOV5 ​- ​វិទ្យុសំឡេង​វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនចុះផ្សាយអត្ថបទជាច្រើនអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា

គេហទំព័រអេឡិចត្រូនិក AcercandonosCultura ក៏បានភ្ជាប់នូវវីដេអូសង្ខេបអំពីដំណើរការបញ្ចប់សង្រ្គាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិករបស់ប្រជាជនវៀតណាម និងភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។

Top