សេចក្តីសម្រេចចិត្តសង្កត់ធ្ងន់ថា វៀតណាមត្រូវម្ចាស់ការ ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី រួមចំណែកជាក់ស្តែងដល់សន្តិភាពនិងការអភិវឌ្ឍរួម ហើយទន្ទឹមនឹងនោះ បម្រើដោយផ្ទាល់ដល់បុព្វហេតុកសាង និងការពារមាតុភូមិ។
សមិទ្ធផលរបស់វៀតណាមក្នុងវិស័យការទូតពហុភាគី ដូចជា៖ ទទួលបានការជឿទុកចិត្តពីអន្តរជាតិនៅក្នុងវេទិកាសន្តិសុខរបស់អ.ស.ប; កាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ពីរដងនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ចំនួន ២លើក និងរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព; កាន់តំណែងជាប្រធានក្រុមប្រឹក្សាពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)លើកទី១១; ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប ចំនួន៣ដង និងការសន្យាសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០... សុទ្ធតែបង្ហាញពីការសន្យាយ៉ាងជ្រាលជ្រៅរបស់វៀតណាមចំពោះសមាហរណកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ លទ្ធផលនីមួយៗនៅក្នុងសសរស្តម្ភនៃសន្តិសុខ-នយោបាយ សិទ្ធិមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សុទ្ធតែរួមចំណែកបញ្ជាក់ពីរូបភាពនៃប្រទេសវៀតណាមដ៏ម្ចាស់ការ មានការទទួលខុសត្រូវ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងប្តេជ្ញាការពារផលប្រយោជន៍ជាតិ ទន្ទឹមនឹងនោះក៏បានខិតខំចូលរួមចំណែកដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ៕






