• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២២ វៀតណាមគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយនិរន្តរភាព និងអនុវត្តន៍ល្អការរក្សាតុល្យភាពរវាងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាមួយការការពារសុខភាពប្រជាជន

លោកស្រីបណ្ឌិត Angela Pratt បានឲ្យដឹងថែមទៀតថា៖ បើទោះបីជាកូវីដ ១៩ នៅតែមានវត្តមាននៅវៀតណាមក៏ដោយ ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា មន្ទីរពេទ្យ និងសេវាកម្មសុខាភិបាលរងសម្ពាធ ដោយសារករណីឆ្លងជំងឺកូវីដ ១៩ ឡើយ។
  បុគ្គលិកពេទ្យមើលថែអ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យ។ រូបថត៖ Minh Quyet/VNA  

ឆ្នាំ២០២២ វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយនិរន្តរភាព និងអនុវត្តន៍ល្អការរក្សាតុល្យភាពរវាងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាមួយការការពារសុខភាពប្រជាជន។ លោកស្រីបណ្ឌិត Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានអះអាងដូច្នេះកាលពីថ្ងៃទី ៦ មករា។ លោកស្រីបណ្ឌិត Angela Pratt បានឲ្យដឹងថែមទៀតថា៖ បើទោះបីជាកូវីដ ១៩ នៅតែមានវត្តមាននៅវៀតណាមក៏ដោយ ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា មន្ទីរពេទ្យ និងសេវាកម្មសុខាភិបាលរងសម្ពាធ ដោយសារករណីឆ្លងជំងឺកូវីដ ១៩ ឡើយ។ ក្រសួងសុខាភិបាលវៀតណាម រួមជាមួយស្ថានប័នពាក់ព័ន្ធនានាបានបង្កើនការឃ្លាំមើលនៅតាមច្រកទ្វារព្រំដែន តាមគ្រឹះស្ថានសុខាភិបាល និងក្នុងសហគមន៍ ព្រមទាំងបង្កើនការកំណត់វីរុសបំប្លែងខ្លួន ដែលកំពុងចរាចរណ៍។ ទាំងនេះសុទ្ធតែជាវិធានការដ៏សំខាន់។ លោកស្រីបណ្ឌិត Angela Pratt ក៏បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានគ្រប់គ្រាន់ ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះបំផុត។

លោកស្រីបណ្ឌិត Angela Pratt បានលើកឡើងថា វៀតណាមចាំបាច់ត្រូវបង្កើនការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយសារវត្តមានវីរុសបំប្លែងខ្លួន XBB របស់ Omicron ។ XBB ត្រូវបានរកឃើញនៅលើពិភពលោកចាប់ពីខែតុលា ឆ្នាំ ២០២២ ហើយបច្ចុប្បន្ននេះបានឆ្លងរាលដាលនៅតាមប្រទេសជាង ៧០ ហើយវីរុសបំប្លែងខ្លួន XBB.1.5 កំពុងបង្កឱ្យមានការផ្ទុះជំងឺរាតត្បាតថ្មីនៅសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top