• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈជួយសន្សំសម្ចៃប្រាក់រាប់ពាន់លានដុងក្នុងមួយឆ្នាំ


លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៣០ ខែធ្នូ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំអនឡាញស្ដីពីការបូកសរុបរយៈពេលមួយឆ្នាំនៃការបើកដំណើរការ ច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈ និងប្រកាសសេវាសាធារណៈតាមអនឡាញលើកទី ២ ៧០០ ។

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ការកសាងច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈ ត្រូវបានរដ្ឋាភិបាលដាក់ចេញតាំងពីដើមអាណត្តិ ។ដូច្នេះហើយ បានជួយកាត់បន្ថយកត្តាអវិជ្ជមាន និងជាសន្ទស្សន៍យ៉ាងាងសំខាន់ ដើម្បីវិនិយោគិនអន្តរជាតិវាយតម្លៃអំពីសមត្ថភាពនិងការរៀបចំណត់ថ្នាក់រដ្ឋាភិបាល អេឡិចត្រូនិកនៅតាមប្រទេសនានាផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ញ្ជើញថ្លែងថា៖ “កម្មវិធីអំពីច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈនឹងត្រូវបានដាក់បញ្ជូលទៅក្នុងស្មាតហ្វូនជូនមនុស្សគ្រប់រូបប្រើប្រាស់។ ខ្ញុំអំពាវនាវឲ្យប្រព័ន្ធផ្ដល់សេវាទូរស័ព្ទជួយសម្រួលដាក់បញ្ជូលកម្មវិធីនេះសម្រាប់ស្មាតហ្វូនគ្រប់ប្រភេទផងដែរ”។

សូមបញ្ជាក់ផងដែរ ដោយឆ្ពោះទៅគោលដៅផ្ដោតសំខាន់លើប្រជាជនយក សហគ្រាសជាមជ្ឈភាពដើម្បីបម្រើ ក៏ដូចជាតម្រូវការធ្វើកំណែទម្រង់រដ្ឋបាល ជាពិសេសកាត់បន្ថយបែបបទរដ្ឋបាល តាមរយៈការអនុវត្តន៍បច្ចេកវិទ្យា ព័ត៌មាន នោះ ច្រកទ្វារអេឡិចត្រូនិកជាតិផ្ដល់ព័ត៌មានសេវាសាធារណៈ ត្រូវបានដាក់ ឲ្យប្រតិបត្តិការកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top