• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនអ្នកស្លាប់និងឆ្លងជំងឺថ្មីនៅប្រទេសចិនកើនឡើងយ៉ាងខ្លាំង

ស្ថានភាពជំងឺរលាកសួតដែលបណ្តាលដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅ ប្រទេសចិន នៅតែបន្តមានការវិវត្តន៍យ៉ាងធ្ងន់ធ្ងរនៅពេលដែលចំនួនអ្នកស្លាប់គិតត្រឹមដល់ព្រឹកថ្ងៃទី ២៩ ខែមករា បានកើនឡើងដល់ ១៣២ នាក់ និងជិត ៦ ពាន់ករណី បានឆ្លងវីរុសនៅទូទាំងប្រទេសចិនផងដែរ។


ចំនួនអ្នកស្លាប់និងឆ្លងជំងឺថ្មីនៅប្រទេសចិនកើនឡើងយ៉ាងខ្លាំង (រូបថត៖ Reuters)

តួលេខនេះបានលើសពីអត្រាអ្នកឆ្លងជំងឺនៅពេលដែលរោគសញ្ញាជំងឺរលាកផ្លូវដង្ហើម (SARS) បានផ្ទុះឡើងក្នុងឆ្នាំ ២០០២ - ២០០៣។ លោក Zhong Nam Shan ប្រធានក្រុមអ្នកជំនាញជាន់ខ្ពស់នៃគណៈកម្មាធិការសុខាភិបាល និងសុខភាពជាតិរសប់ចិនបានឲ្យដឹងថា៖

«ប្រសិនបើនិយាយថាតើជំងឺនេះកំពុងស្ថិតនៅក្នុងសភាពការណ៍យ៉ាងដូចម្តេចពោលគឺផ្ទុះឡើង នៅទូទាំងប្រទេស ឬផ្ទុះឡើងជាច្រើនចំណុច ឬ ផ្ទុះឡើងតាមតំបន់និមយៗឬយ៉ាងមេចដែរ? ខ្ញុំអះអាងថានោះគឺជាការផ្ទុះឡើងតាមតំបន់។»

ចំពោះការវិវត្តន៍ដូចពោលខាងលើនេះ ចិនបានអនុញ្ញាតឱ្យអង្គការសុខភាពពិភពលោក បញ្ជូនអ្នកជំនាញទៅប្រទេសនេះដើម្បីស្វែងយល់បន្ថែមអំពីវីរុសកូរ៉ូណាប្រភេទថ្មីនិងណែនាំឲ្យពិភពលោកទប់ទល់នឹងជំងឺនេះផង​ដែរ​។ ដោយមានការព្រួយបារម្ភអំពីហានិភ័យនៃការរីករាលដាលនៃវីរុសនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានកាត់បន្ថយចំនួនជើងហោះ ហើរទៅកាន់ប្រទេសចិន។ សម្ព័ន្ធក្រុមហ៊ុនជាច្រើននៅទូទាំងពិភពលោកក៏បានរឹតត្បិតបុគ្គលិកទៅកាន់ប្រទេសនេះដែរ។ រីឯនៅសហរដ្ឋអាមេរិក សេតវិមានបានព្រមានថាក្រុមហ៊ុនអាកាសចរណ៍អាចផ្អាករាល់ជើងហោះហើររវាងចិននិងសហរដ្ឋអាមេរិកដោយសារតែការផ្ទុះឡើងការរីករាលដាល់ជំងឺនេះផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top