• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ចាំបាច់ត្រូវបើកចំណាយថវិកាជាង ៣០​ពាន់លានដុងទុនវិនិយោគសាធារណៈ

យោងតាមអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថានាបច្ចុប្បន្ន ផែនការទុនវិនិយោគសារធារណៈឆ្នាំ ២០២៣ មានទំហំច្រើន។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong

ក្នុងសន្និសីទសារព័ត៌មានប្រចាំខែមិថុនារបស់រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីម្សិលមិញ ថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា៖ ឆមាសទី ១ ឆ្នាំ ២០២៣ បានបើកចំណាយថវិកាវិនិយោគសាធារណៈប្រមាណ ៩,២ ពាន់លានដុល្លារអាមេរិក។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ បរិមាណទុន ចាំបាច់ត្រូវបើកចំណាយគឺមានប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថានាបច្ចុប្បន្ន ផែនការទុនវិនិយោគសារធារណៈឆ្នាំ ២០២៣ មានទំហំច្រើន។ នេះគឺជាភារកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់ឆមាសទី ២។ អនុរដ្ឋមន្ត្រី Tran Quoc Phuong បានសង្កត់ធ្ងន់ថា៖ “លទ្ធផលនៃការបើកចំណាយថវិកានាំប៉ុន្មានឆ្នាំថ្មីៗនេះគឺសម្រេចបានជាង ៩០ %។ នោះហើយជាមូលដ្ឋាន ដែលយើងមានទំនុកចិត្តសម្រេចបានគោលដៅក្នុងឆ្នាំ ២០២៣ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីដាក់ចេញ។ ទន្ទឹមនឹងនោះក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី គម្រោងធំៗ និងគម្រោងសំខាន់ៗអំពីផ្លូវគមនាគមន៍ត្រូវបានបើកការដ្ឋានសាងសង់។ នេះគឺជាសញ្ញាដ៏ល្អ”។

លោក អនុរដ្ឋមន្ត្រី Tran Quoc Phuong ក៏បានឲ្យដឹងថានានាពេលថ្មីៗនេះ សម័យប្រជុំរដ្ឋាភាបានសម្រេចចិត្តជួយដោះស្រាយការលំបាកក្នុងការបើកចំណាយថវិកាវិនិយោគសាធារណៈ ដើម្បីជួយសម្រួលដល់ការអនុវត្តន៍គម្រោងនានាដល់ដំណាច់ឆ្នាំផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top