• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រប់គ្រងតម្លៃប្រេងសាំងដោយសម្របសម្រួលផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងអាជីវកម្ម

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីដំណោះស្រាយដើម្បីធានាការផ្គត់ផ្គង់និងការស្ថិភាពតម្លៃប្រេងសាំងដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏មិនឲ្យខ្វះខាតប្រេងសាំងទាល់តែសោះ; តម្លៃគួរតែត្រូវបានកំណត់តាមទីផ្សារ ហើយរដ្ឋសម្របសម្រូល រក្សាស្ថិរភាពតម្លៃដោយភាពបត់បែន សមស្រប និងមានប្រសិទ្ធភាព ធានាបាននូវតុល្យភាពផលប្រយោជន៍ចុះសម្រុងគ្នារវាងរដ្ឋ ប្រជាជន និងអាជីវកម្ម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ ឡៃហ័រ/VOV)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យពិនិត្យឡើងវិញនិងកាត់បន្ថយពន្ធ និងថ្លៃសេវាទាក់ទងនឹងប្រេងសាំង ដើម្បីឧបត្ថម្ភដល់អាជីវកម្មនិងប្រជាជន ដែលត្រូវដាក់ជូនមុនថ្ងៃទី ២០ ខែមីនា។ ប្រសិនបើក្នុងករណី ជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្ត ត្រូវពិនិត្យឡើងវិញ និងចងក្រងរបាយការណ៍ ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិចារណាលើការបែងចែកថវិកា សម្រាប់ជួយស្ថិរភាពតម្លៃប្រេងសាំង។ ជាមួយគ្នានោះ បង្កើតគោលនយោបាយដើម្បីធានាបាននូវស្ថិរភាពនៃផលិតកម្ម អាជីវកម្ម និងជីវភាពរបស់ប្រជាជន ដោយកាត់បន្ថយផលប៉ះពាល់; ក្រសួង និងវិស័យពាក់ព័ន្ធត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តវិធានការដើម្បីគ្រប់គ្រង និងស្ថិភាពតម្លៃប្រេងសាំង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top